UN៖ ជនប៉ាឡេស្ទីនយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់នៅតំបន់វ៉េសប៊ែងចាប់តាំងពីថ្ងៃអង្គារ

2025/01/25 02:39:27 am        82

លោក Thameen Al-Kheetan គឺជាអ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN) និយាយនៅថ្ងៃសុក្រនេះថា ប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់វ៉េសប៊ែង បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ១២នាក់ ចាប់តាំងពីថ្ងៃអង្គាររហូតមក ។

លោកបាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ការិយាល័យរបស់ពួកយើង បានបញ្ជាក់ផ្ទៀងផ្ទាត់ថា ជនប៉ាឡេស្ទីនយ៉ាងហោច ១២នាក់ ត្រូវបានសម្លាប់ និងជនប៉ាឡេស្ទីន ៤០នាក់ផ្សេងទៀត បានរងរបួស ដោយសារកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃអង្គាររហូតមក ហើយភាគច្រើននៃពួកគេ គ្មានអាវុធនៅក្នុងដៃនោះទេ ។

លោកបន្តថា មនុស្ស ៣ពាន់គ្រួសារនៅក្នុងទីក្រុង Jenin ត្រូវបានជម្លៀសខ្លួន ដោយសារអំពើហិង្សា ហើយទឹក និងចរន្តអគ្គិសនី ត្រូវបានរអាក់រអួល ។

ក្រុមសាក្សីនិយាយថា ពលរដ្ឋរស់នៅក្នុងទីក្រុង Jenin រាប់ពាន់នាក់ បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ បង្ខំចិត្តជម្លៀសខ្លួនដោយសារសារសំឡេងពីយានដ្រូនបំពាក់ឧបករណ៍បំពងសំឡេង ស្របពេលដែលយោធាកម្ទេចផ្ទះសម្បែងជាច្រើនខ្នងនៅថ្ងៃទី ៣នៃប្រតិបត្តិការទ្រង់ទ្រាយធំរបស់ពួកគេក្នុងទីក្រុងវ៉េសប៊ែង ។

ប្រតិបត្តិការដែលពាក់ព័ន្ធនឹងរថយន្តច្រើនគ្រឿង គាំទ្រដោយឧទ្ធម្ភាគចក្រ និងយានដ្រូននេះដែរ ត្រូវបានធ្វើឡើងនៅសប្តាហ៍ដំបូងនៃបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ដែលគេមើលឃើញការដោះដូរលើកដំបូងនៃចំណាប់ថ្នូរអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ជាប់ឃុំឃាំងនៅក្នុងពន្ធនាគារអ៊ីស្រាអែលចាប់តាំងពីមានបទឈប់បាញ់រយៈពេលខ្លីកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm