នៅថ្ងៃសុក្រនេះ ក្រុមជួយសង្រ្គោះឥណ្ឌូនេស៊ី បានផ្អាកកិច្ចខិតខំរុករករបស់ពួកគេនៅកន្លែងកើតហេតុការណ៍បំណាក់ដី ដោយសារអាកាសធាតុអាក្រក់ ខណៈចំនួនមនុស្សស្លាប់សរុប បានកើនឡើងយ៉ាងហោច ២៥នាក់ ។
ចំនួនមនុស្សស្លាប់នេះ បានកើនឡើងពីចំនួន ១៧នាក់កាលពីថ្ងៃអង្គារ ពេលដែលភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Pekalongan ស្ថិតនៅខេត្តជ្វាកណ្តាល បង្កឲ្យកើតមានបំណាក់ដី ។
ក្រុមអ្នកជួយសង្រ្គោះរាប់រយនាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងជួបគ្រោះមហន្តរាយមួយនេះ ។
កាលពីថ្ងៃពុធកន្លងទៅ ក្រុមជួយសង្រ្គោះត្រូវបានមើលឃើញបាញ់ទឹកសម្អាតកម្ទេចកម្ទី និងរបស់របរកប់ក្រោមដី ដូចជាទោចចក្រយានយន្តជាដើម ៕