ការប្រយុទ្ធគ្នាដោយអាវុធ បានផ្ទុះឡើងនៅជិតរថយន្តដឹកជំនួយខូច ក្នុងទីក្រុង Rafah តំបន់ហ្កាហ្សាស្រ្ទីប ធ្វើឲ្យជនស៊ីវិលរត់គេចចេញពីកន្លែងកើតហេតុ ។
គេនៅមិនទាន់ដឹងច្បាស់នោះទេថាតើអ្នកណាគឺជាខ្មាន់កាំភ្លើងដែលស្លៀកពាក់ឯកសណ្ឋានពណ៌ខ្មៅ ហើយនរណាដែលពួកគេមានគោលដៅលើ ។
ក្រុមការពារជនស៊ីវិលហ្កាហ្សា រាយការណ៍ថា រថក្រោះអ៊ីស្រាអែល បានសម្លាប់ជនប៉ាឡេស្ទីន ២នាក់ នៅភាគខាងលិចទីក្រុង Rafah ហើយគេនៅមិនទាន់ដឹងច្បាស់ដូចគ្នាថាតើឧបទ្ទេវហេតុជិតគ្នានេះ មានការជាប់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយអាវុធដែរឬទេ ។
ការប្រយុទ្ធគ្នាដោយអាវុធ បានកើតឡើងតាមផ្លូវដីជិតរថយន្តដឹកជំនួយដែលបានខូចមុននេះ ក្នុងនោះគេមើលឃើញមនុស្សកំពុងព្យាយាមប្តូរកង់រថយន្ត ។
ការផ្ទុះអាវុធដែលថតបានដោយទូរទស្សន៍រ៉យទ័រនេះដែរ មានរយៈប្រហែល ១០នាទី ៕