ក្រុមមន្រ្តីអេស្ប៉ាញ បានអូសនាវាពាក់កណ្តាលមុជទឹកគេបោះបង់ចោលសង្ស័យដឹកគ្រឿងញៀននៅជិតតំបន់ឆ្នេរ Galicia ។
នគរបាលទទួលបានការហៅទូរស័ព្ទកាលពីថ្ងៃពុធ ពីទូកនេសាទថា ពួកគេបានប្រទះភ្នែកឃើញនាវាពាក់កណ្តាលមុជទឹក នៅច្រកពាម Camarinas-Muxia ។
ទូកនេសាទ បានចាប់ផ្តើមអូសនាវាមួយគ្រឿងនេះ មកកាន់កំពង់ផែ ពេលដែលវាបែកជា ២ រួចក៏លិច ដោយសារវាធ្ងន់ខ្លាំងពេក ។ នៅថ្ងៃព្រហស្បតិ៍ ក្រុមនគរបាលស៊ីវិលតំបន់ Guardia ចាប់ផ្តើមការងារអូសនាវាមុជទឹកនេះឡើងវិញ ។
សូមបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ ២០២៤ ក្រុមមន្រ្តីគយអេស្ប៉ាញ ស្កាត់បាននាវាពាក់កណ្តាលមុជទឹកដឹកគ្រឿងញៀនស្រដៀងគ្នានេះនៅជិតតំបន់ឆ្នេរ Cadiz របស់ប្រទេសអេស្ប៉ាញ ៕