លោក Dmitry Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និយាយនៅថ្ងៃសុក្រនេះថា ពលរដ្ឋប្រហែល ៤៥ម៉ឺននាក់ បានចុះហត្ថលេខាលើកិច្ចសន្យាបម្រើកងទ័ពក្នុងឆ្នាំ ២០២៤ ហើយពួកយើងមានបំណងសម្រេចឲ្យបានចំនួនប្រហាក់ប្រហែលគ្នានៅក្នុងឆ្នាំ ២០២៥នេះ ។
លោក Medvedev បាននិយាយនៅការបង្ហោះសារតែមួយលើគណនីបណ្តាញព័ត៌មានសង្គមផ្លូវការរបស់លោកថា ពលរដ្ឋជាង ៤ម៉ឺននាក់ បានចូលរួមផងដែរក្នុងកងពលតូចស្ម័គ្រចិត្ត ហើយនិងបានចេញទៅច្បាំងនៅប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ ២០២៤ ។
លោក Medvedev និយាយថា លោកចង់ថ្លែងអំណរគុណដល់អ្នករាល់គ្នាដែលក្រោកឈរការពារមាតុភូមិនៅក្នុងស្ថានភាពដ៏លំបាកបំផុតនេះ អំឡុងពេលវេលាដ៏លំបាកនេះ នៅតាមខ្សែត្រៀមមុខ ដើម្បីជួយគ្នាទៅវិញទៅមក និងភាតរភាពពិតប្រាកដ នៅពេលប្រឈមមុខបែបនេះ ។
លោកបន្តថា ភាពរឹងប៉ឹង និងភាពក្លាហានរបស់យុទ្ធជនពួកយើង សេចក្តីស្រឡាញ់មិនមែនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេចំពោះមាតុភូមិ ត្រូវបានបញ្ជាក់ ៕

