ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានអញ្ជើញជួបពិភាក្សាការងារជាមួយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ។
ដូចការគ្រោងទុក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបឯកឧត្តម Khaled Khiari ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ិហ្វិក ដើម្បីពិភាក្សាការងារ នៅទីស្តីការក្រសួងការរទេសកម្ពុជា។
ជំនួបពិភាក្សានេះ នឹងមានការផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរបស់កម្ពុជាក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ បញ្ហាតំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម ខណៈកម្ពុជាក៏នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ៕
អត្ថបទ ៖ សេក ឧត្តម