គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បើកសន្និបាតលើកទី៤៥ អាណត្តិទី៥

2025/01/25 04:40:55 pm        210

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០២៥នេះ បានបើកសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤៥ អាណត្តិទី៥ ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអនុប្រធានគណបក្ស សម្ដេច​អគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយស និងមានការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​លោក​ជំទាវ លោក លោកស្រី ជា​សមាជិក​សមាជិកា​រដ្ឋសភា​ព្រឹទ្ធសភា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល​ ក្រសួងស្ថាប័ន រាជធានី ខេត្តក្រុងស្រុក ថ្នាក់ដឹកនាំចុះ​មូលដ្ឋាន ​ថ្នាក់​ដឹកនាំ​អង្គ​ការ​មហា​ជន​បក្ស គណៈចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការកណ្ដាល​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ច្រើន​រូប។

ក្នុងឱកាសនោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បាន​ថ្លែង​បើក​សន្និ​បាត​ដោយ​បាន​គូស​បញ្ជាក់​ថា ​រាជរដ្ឋាភិបាលបន្តវេនរបស់កម្ពុជាមានអាយុបាន ១៧ខែមកហើយ។ ពិនិត្យ​ជា​រួម​ទោះ​បី​សភាពការណ៍​សកល​លោក​បាន​នឹង​កំពុង​វិវត្តន៍​ប្រែ​ប្រួល​ដោយ​មិន​ប្រាកដ​ប្រជា​យ៉ាង​ណា​ក៏​ដោយ​ក៏​រាជរដ្ឋាភិបាល នីតិការទី៧ នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិត​ខំប្រឹង​ប្រែង​ធ្វើ​ឲ្យ​សម្រេច​សមិទ្ធ​ផល​ជា​បន្ត​បន្ទា​ប់​នៅ​គោល​ដៅ​ជា​យុទ្ធ​សាស្ត្រ​របស់​គណបក្ស តាមរយៈការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និង​ការ​ពារ​មាតុ​ភូមិ​ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៨ ដែលអនុម័តដោយ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់គណបក្សកាលពីថ្ងៃទី២៨-២៩ ខែមករា ២០២៣។

សម្ដេចបានថ្លែងថា លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបានកំណត់ដាក់ចេញ និងអនុវត្ត​ដោយ​រស់​រវើក​នូវ​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​ខ្លួន​ហើយ​ដែល​នៅ​ឆ្នាំ​ដំបូង​ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចបានស្នាដៃលេចធ្លោជាទីមោទនៈដូចជា ការពារ​បាន​រឹង​មាំ​សន្តិភាព​ស្ថិរ​ភាពនយោបាយខឿនឯករាជ្យអធិបតេយ្យ និងបូរណភាពដែនដី រក្សា​បាន​ល្អ​ប្រសើរ​សន្តិសុខ​សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម រក្សាបានស្ថិរភាពជីវភាពប្រជាជន និង​សេដ្ឋកិច្ច​ជាតិ​មាន​កំណើន​ក្នុងរង្វង់ ៦% បានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាប្រវត្តិសាស្ត្រ បាន​ដោះស្រា​យ​បញ្ហាតំបន់ត្រីកោណ CLV-DTA ដើម្បីពង្រឹងការឯកភាពផ្ទៃក្នុង និងបន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការប្រទេសទាំងបីកម្ពុជា វៀតណាម ឡាវ បានបង្កើត​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ដល់ព្រំដែន និងបានធ្វើឲ្យបរាជ័យ​រាល់​ឧបាយកល​អាក្រក់​របស់​ក្រុម​ជ្រុល​និយម​ជា​ដើម​។

លើសពីនេះទាំងស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញត្តិ បានរួមគ្នាពង្រឹងពង្រីក​បាន​ល្អ​នៅ​ការងារ​ទំនាក់​ទំនង​បរទេសការងារការទូត និងដៃគូអភិវឌ្ឍន៍ហើយក៏បានធ្វើជាម្ចាស់ផ្ទះ និង​ជា​ប្រធាន​ដឹក​នាំ​កិច្ចប្រជុំធំៗជាអន្តរជាតិចំនួន ៤ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប​ប្រកប​ដោយ​ជោគ​ជ័យ​យ៉ាង​ត្រចះត្រចង់។

អង្គសន្និបាតក៏បានសម្ដែងនូវការអបអរសាទរប្រកបដោយមនោសញ្ចេតនា រំភើបរីករាយឥត​ឧបមា​ចំពោះ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានទទួលពាន​រង្វាន់​មេដាយ​សន្តិភាព​ដើម្បី​មនុស្សជាតិ និងភពផែនដី ពីសម័យប្រជុំពេញ​អង្គ​នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់​ឱន​ និង​សន្តិភាពលើកទី១១ និងចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​ទទួល​ពាន​រង្វាន់​ភាព​ជាអ្នកដឹកនាំ​ឆ្នើម​ពិភព​លោក​ពី​មហា​សន្និបាត​សន្និសីទ​អន្តរជាតិ​នៃ​បណ្ដា​ល​គណបក្ស​នយោបាយនៅអាស៊ីលើកទី១២ ។

ជាមួយគ្នានេះអង្គសន្និបាតក៏បានអបអរសាទរប្រកបដោយមោទនភាពជាតិខ្ពស់បំផុត ដែល​នៅ​ក្នុង​សម័យ​ប្រជុំពេញអង្គលើកទី៥៤ នៃមហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ទី​ក្រុង​ញូវ​យ៉ក​ថ្ងៃ​ទី១៩ ធ្នូ ២០២៤ ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតជា​សមាជិក​នៃ​គណៈកម្មាធិការ​ចាត់​តាំង​នៃ​គណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ២០២៥-២០២៦ និង​បាន​អនុម័តសេចក្ដីសម្រេច ( A/79/L.49 ) សម្រាប់ការ​ចាក​ចេញ​របស់​ប្រទេស​កម្ពុជា​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ជាផ្លូវការនៅថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៩ នាពេលខាងមុខ។

តថ​ភាពខាងលើនេះត្រូវបានបញ្ជាក់ថែមទៀតដោយការប្រារព្ធខួបលើកទី២៦ នៃទិវា​សន្តិភាព​នៅ​កម្ពុជា​ថ្ងៃ​ទី ២៩ ធ្នូ ព្រឹត្តិការណ៍សាទរកម្ពុជា ពេលឆ្លងឆ្នាំសកល ២០២៤-២០២៥ និង​ខួប​លើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា។

អង្គសន្និបាត​ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះជនរួមជាតិនៅគ្រប់ទិសទីទាំងក្នុង និង​ក្រៅ​ប្រទេស​ដែល​បាន​ចូលរួម​គ្រប់​មធ្យោបាយ​ក្នុង​ការ​ជួយកសាង​ការពារ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន ជាលំដាប់។ ព្រមជាមួយនេះអង្គសន្និបាតក៏កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ថ្នាក់​ដឹ​កនាំ​គណៈកម្មាធិការគណបក្សក្រុមការងារគណបក្សចុះមូលដ្ឋាន និងអង្គការមហាជន​គណបក្ស​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​មន្ត្រី និងសមាជិកសមាជិកាគណបក្សទាំងអស់ដែលបានខិតខំប្រឹងប្រែង ធ្វើឲ្យ​សម្រេច​នូវ​រាល់ភារកិច្ចដែលគណបក្សរដ្ឋ និងប្រជាជនប្រគល់ជូន និងថ្លែងអំណរ​គុណ​ដ​ល់​ស្មោះ​ស្ម័គ្រ​បំផុត​ចំពោះ​មិត្ត​ភក្តិ​បរទេស​ជិត​ឆ្ងាយ​ដៃ​គូ​អភិវឌ្ឍន៍​ព្រម​ទាំង​អង្គ​ការ​ជាតិ​អន្តរ​ជាតិ​នានា​ដែល​បាន​រួម​ចំណែក​យ៉ាងធំធេង ចំពោះបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ការប្រារព្ធពិធី​សន្និបាត​លើ​កនេះ​នឹង​រួម​គ្នា​ពិនិត្យ​នៅរា​ល់ចំណុចជាគុណសម្បត្តិ គុណវិបត្តិ ចំណុចវិជ្ជមាន អវិជ្ជមាន ខ្លាំង ខ្សោយ បញ្ហា​ប្រឈម ចាស់ថ្មី ។ល។ ដើម្បី​លើកមូលដ្ឋាន​នេះ​ស្រង់​បាន​មេរៀន​បទ​ពិសោធន៍​សម្រាប់​ជា​ទិសដៅ​នៃ​ការ​អនុវត្តបន្តទៅទៀត ។

អង្គសន្និបាតក៏បានធ្វើការពិភាក្សា និងអនុម័តលើការងារសំខាន់ៗ រួមមាន៖ ១. ពិនិត្យឆ្លង​សេចក្ដី​ព្រាង​របាយការណ៍​ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៤ និងទិសដៅភារ​កិច្ច​ការងារ​ឆ្នាំ​២០២៥។ ២. បោះឆ្នោតជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល​មួយចំនួន៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm