ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែមករា ថា លោកគ្រោងនឹងចុះហត្ថលេខាលើក្រឹត្យមួយដើម្បីផ្លាស់ប្តូរ ឬលុបចោលទីភ្នាក់ងារសហព័ន្ធសំខាន់ដែលឆ្លើយតបគ្រោះមហន្តរាយធម្មជាតិ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋខារ៉ូឡៃណា(North Carolina)ដែលរងគ្រោះដោយព្យុះ។
លោក Trump ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីការទទួលបានមកវិញតំណែងប្រធានាធិបតី កាលពីថ្ងៃចន្ទ បានចោទប្រកាន់ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ(FEMA) ពីការធ្វេសប្រហេសកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់នៅក្នុងរដ្ឋ North Carolina ដែលត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ពីព្យុះសង្ឃរា Helene កាលពីខែកញ្ញា។
លោក បាននិយាយថា ក្រឹត្យរបស់លោកនឹងចាប់ផ្តើមដំណើរការនៃការរុះរើជាមូលដ្ឋាន ឬលុបចោលទីភ្នាក់ងារនេះ។
លោកបាននិយាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សង្កាត់ដែលត្រូវបានបំផ្លាញដោយព្យុះ Helene ជាកន្លែងដែលដើមឈើបានដួលរលំ ហើយលំនៅឋានរងការខូចខាត។ លោកនិយាយថា «ខ្ញុំគិតថា យើងណែនាំអោយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ(FEMA) ចាកចេញ»។
ទីភ្នាក់ងារ ដែលមានការិយាល័យប្រចាំតំបន់ចំនួន១០ និងបានផ្តល់ការងារដល់មនុស្សជាង២០.០០០នាក់នៅទូទាំងប្រទេស ត្រូវបានដំណើរការរយៈពេល៤ឆ្នាំចុងក្រោយនេះដោយរដ្ឋបាលរបស់ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ។