ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែមករា ថា មេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន កំពុងព្យាយាមបំភ្លៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីទទួលបានដំណោះស្រាយដោយសន្តិវិធីចំពោះសង្រ្គាមរយៈពេលជិតបីឆ្នាំ សម្រាប់សង្គ្រាមរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។
លោក Zelenskiy បាននិយាយថា ប្រមុខអង្គភាពសេវាចារកម្មបរទេស បានរាយការណ៍ទៅកិច្ចប្រជុំនៃទីបញ្ជាការយោធារបស់អ៊ុយក្រែនអំពី «សក្ដានុពលយោធារបស់រុស្ស៊ី និងការត្រៀមខ្លួនរបស់លោកពូទីន ក្នុងការបន្តសង្រ្គាម និងបានបំភ្លៃចំពោះមេដឹកនាំពិភពលោក»។
លោក បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា «ជាពិសេស លោកពូទីន កំពុងព្យាយាមបំភ្លៃបំណងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីសម្រេចបានសន្តិភាព»។ «ខ្ញុំមានទំនុកចិត្តថា គ្មានផែនការណាមួយរបស់រុស្ស៊ី នឹងជោគជ័យទៀតនោះទេ»។