UN និយាយថា ការផ្អាកប្រតិបត្តិការ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ួទី ជុំវិញការឃុំខ្លួនបុគ្គលិករបស់ខ្លួន

2025/01/25 09:17:01 pm        66

អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃសុក្រថា ខ្លួនបានផ្អាកប្រតិបត្តិការផ្លូវការទាំងអស់ នៅក្នុងតំបន់នៃប្រទេសយេម៉ែន ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ួទី បន្ទាប់ពីការឃុំខ្លួនបុគ្គលិកUNបន្ថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការសហប្រជាជាតិ បាននិយាយថា ការផ្អាកនេះ នឹងនៅតែមានជាធរមាន រហូតដល់មានការជូនដំណឹងបន្ថែម។ UN បានបន្ថែមថា មន្ត្រីជាន់ខ្ពស់របស់ខ្លួន កំពុងទាក់ទងជាមួយមេដឹកនាំហ៊ួទី ដោយទាមទារឲ្យមានការដោះលែងបុគ្គលិក និងដៃគូរបស់អង្គការសហប្រជាជាតិដែលត្រូវបានឃុំខ្លួនទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។

អាជ្ញាធរហ៊ួទី ដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងយេម៉ែន រួមទាំងរដ្ឋធានីសាណា មិនបានធ្វើអត្ថាធិប្បាយ អំពី ការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ឬការទាមទាររបស់ខ្លួននោះទេ។

ប្រភពរដ្ឋាភិបាលយេម៉ែន ដែលនិយាយទៅកាន់សារព័ត៌មានស៊ីនហួ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងថា ក្រុមហ៊ួទី បានឃុំខ្លួនបុគ្គលិកយេម៉ែនយ៉ាងតិច ៧នាក់ ដែលធ្វើការឲ្យអង្គការអន្តរជាតិកាលពីយប់ថ្ងៃព្រហស្បតិ៍។ អ្នកជាប់ឃុំទាំងនោះ ត្រូវបានគេរាយការណ៍ថា បានធ្វើការជាមួយភ្នាក់ងារដូចជា UNICEF និងកម្មវិធីស្បៀងអាហារពិភពលោក។

នៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ួទី បានធ្វើយុទ្ធនាការឃុំខ្លួនទ្រង់ទ្រាយធំមួយ ដោយផ្តោតលើបុគ្គលិកមកពីអង្គការសហប្រជាជាតិ អន្តរជាតិ និងអង្គការមនុស្សធម៌ក្នុងស្រុក នៅក្នុងទីក្រុងសាណា ។ នៅពេលនោះ អាជ្ញាធរហ៊ួទីបានអះអាងថា បានឃុំខ្លួន «សមាជិកសំខាន់ៗនៃបណ្តាញចារកម្មអាមេរិក-អ៊ីស្រាអែល» ដែលត្រូវបានសង្ស័យថា មានទំនាក់ទំនងជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm