កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានសន្យាផ្តល់ជំនួយស្បៀងអាហារ ដែលមានតម្លៃ ៣៥លានដុល្លារ ដល់ប្រទេសម៉ាឡាវី ជាមួយនឹងការផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោក ដើម្បីជួយដោះស្រាយការខ្វះខាតស្បៀងអាហារដែលកំពុងបន្ត នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងនេះ។
យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ជំនួយនេះ នឹងឃើញប្រទេសម៉ាឡាវី ដែលមានព្រំប្រទល់ជាប់ប្រទេសម៉ូសំប៊ិក និងសំប៊ី ទទួលបានពោតប្រហែល ៤៨.000 តោន ដើម្បីចែកចាយដល់គ្រួសារដែលកំពុងប្រឈមនឹងភាពស្រេកឃ្លាន។
នាយកប្រចាំតំបន់របស់អង្គការ WFP ប្រចាំតំបន់អាហ្វ្រិកខាងត្បូង លោក Eric Perdison បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«WFP ត្រូវបានផ្តោតលើការធ្វើឲ្យប្រាកដថា ធនធានសំខាន់ៗ ទៅដល់មនុស្សដែលត្រូវការជំនួយទាំងនេះ ខ្លាំងបំផុត »។
ជាការឆ្លើយតបទៅនឹងជំនួយស្បៀងអាហារ ស្នងការទទួលបន្ទុកកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសម៉ាឡាវី លោក Charles Kalemba បានបញ្ជា្កក់ថា ប្រជាជនប្រហែល ៩៥៤.000 គ្រួសារ នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយនេះ។