លោកស្រី Kitty van der Heijden នាយកប្រតិបត្តិរងនៃមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ បានសរសើរកិច្ចសហការរវាងអង្គការយូនីសេហ្វ (UNICEF) និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់ជាច្រើន ដែលកុមារនៅលើពិភពលោក កំពុងជួបប្រទះ។
នៅក្នុងបទសម្ភាសន៍ជាមួយ Arab News នៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos លោកស្រី van der Heijden បានពន្យល់ពីរបៀប ដែលភាពជាដៃគូរបស់ UNICEF កំពុងជួយដល់ការឆ្លើយតបរបស់ខ្លួនចំពោះជម្លោះ ការផ្លាស់ទីលំនៅដ៏ធំ ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។
លោក ស្រី បាននិយាយថា៖« យើងនៅទីនេះ នៅក្នុងទីក្រុង Davos ដើម្បីជួបជាមួយអង្គភាពឯកជន និងសាជីវកម្មដែលមានវត្តមាន»។ «យើងកំពុងស្ថិតក្នុងភាពជាដៃគូជាមួយវិស័យមួយចំនួនដូចជាជំនួយមនុស្សធម៌ អប់រំ AI និងជំងឺមិនឆ្លងជាដើម។
យើងឃើញថា មានក្រុមហ៊ុនជាច្រើនមានឆន្ទៈធ្វើការជាមួយអង្គការ UNICEF ដោយសារយើងអាចទៅដល់កន្លែងដែលពួកគេមិនអាចទៅបាន។