ក្រុមយុទ្ធជនហាម៉ាស ត្រូវបានគេឃើញប្រមូលផ្តុំគ្នា នៅទីលានប៉ាឡេស្ទីន ក្នុងទីក្រុងហ្កាហ្សា នៅថ្ងៃសៅរ៍ (២៥ មករា)នេះ មុនពេលកាដោះដូររអ្នកទោសលើកទី២ ជាមួយអ៊ីស្រាអែល។
ក្បួនរថយន្តដែលនាំមុខដោយរថយន្តភីកអាប់ដែលមានទង់ជាតិប៉ាឡេស្ទីននៅលើដំបូល បានបើកចូលទៅក្នុងទីលាននោះ ដោយដឹកអ្នកប្រយុទ្ធរាប់សិបនាក់ ដែលបានចុះពីលើយន្តហោះ និងបានរៀបចំជាជួរ នៅមុខខ្សែដែលគេព័ទ្ធ ខណៈដែលអ្នកស្រុកប្រមូលផ្តុំជុំវិញតំបន់នោះ។
ចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ត្រូវបានគេរំពឹងថា នឹងដោះលែងទាហានអ៊ីស្រាអែលស្រី ៤នាក់នៅថ្ងៃសៅរ៍នេះ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនមួយក្រុម ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានគោលបំណងបញ្ចប់សង្រ្គាមរយៈពេល ១៥ខែ នៅក្នុងតំបន់ហ្កាហ្សា។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយអ្នកទោសហាម៉ាស បាននិយាយថា ខ្លួនរំពឹងថា អ្នកទោស ២០០នាក់ នឹងត្រូវបានដោះលែងជាផ្នែកនៃការដោះដូរ រួមទាំងការកាត់ទោសជាប់ពន្ធនាគារ មួយជីវិត ១២០នាក់ និងអ្នកទោស ៨០នាក់ ជាមួយនឹងការកាត់ទោសរយៈពេលវែងផ្សេងទៀត។