ក្រុមមន្ត្រីសន្តិសុខស៊ីរី បានចាប់ខ្លួនអ្នកប្រយុទ្ធរាប់សិបនាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីមានរបាយការណ៍អំពីការរំលោភបំពានរីករាលដាល នៅក្នុងខេត្ត Homs ភាគកណ្តាល។
ការចាប់ខ្លួននេះ កើតឡើង ចំពេលមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីទប់ស្កាត់ភាពតានតឹងផ្នែកសាសនា និងស្ដារស្ថិរភាព នៅក្នុងទឹកដី ដែលធ្លាប់កាន់កាប់ដោយសមាសភាពគាំទ្ររបប មុនការដួលរលំនៃរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីស៊ីរីលោក អាសា អាលអាសាដ (Bashar al-Assad) ក្នុងខែធ្នូ។ នេះបើយោងតាមក្រុមឃ្លាំសិទ្ធិមនុស្សស៊ីរី។
ក្រុមឃ្លាំមើលនេះ បាននិយាយថា រដ្ឋបាលប្រតិបត្តិការយោធា ក្រោមការដឹកនាំថ្មីរបស់ប្រទេសស៊ីរី បានចាប់ខ្លួនសមាជិកនៃបក្ខពួកដែលពាក់ព័ន្ធនឹងប្រតិបត្តិការសន្តិសុខ នៅភាគខាងជើង និងភាគខាងលិចនៃទីក្រុងHoms ។ ក្រុមយុទ្ធជនដែលត្រូវបានឃុំខ្លួន ប្រឈមនឹងការចោទប្រកាន់ពីការអនុវត្តការប្រហារជីវិតភ្លាមៗ និងការយាយីសហគមន៍ជនជាតិភាគតិច ក្នុងភូមិមួយចំនួន។
ទន្ទឹមនឹងនេះ សារព័ត៌មានអនឡាញ Al-Thwara ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់សម្តីមន្ត្រី នៅទីក្រុង Homs ថា បានថ្កោលទោសអ្វីដែលបានកើតឡើង នៅក្នុងភូមិ Maryamin ដោយហៅការបំពាននេះថាជា «ការប្រមាថដែលមិនអាចទទួលយកបានចំពោះជំនឿសាសនា និងទីកន្លែងពិសិដ្ឋមួយចំនួន»។