ស្រូវប្រាំងជាង៥០០ហិចតានៅខេត្តស្វាយរៀងត្រូវបានសង្គ្រោះ

2025/01/26 12:38:42 am        207

ស្វាយរៀង ÷ ស្រូវប្រាំងចំនួន៥៧៦ហិចតា ស្ថិតនៅក្នុងឃុំធ្មា និងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត បញ្ចុះម៉ាស៊ីនធ្វើការបូមទឹកសង្គ្រោះ ដើម្បីបញ្ជៀសការខូចខាត បន្ទាប់ពីស្រូវទាំងនោះបានប្រឈមកង្វះទឹកស្រោចស្រប់ ។ 

 លោក នៃ សរ អភិបាលស្ដីទីស្រុករំដួល ក្នុងពេលចុះពិនិត្យស្ថានភាពស្រូវ និងការងារបូមទឹកសង្គ្រោះស្រូវ ក្នុងភូមិសាស្ត្រឃុំទាំងពីរបានប្រាប់ទូរទស្សន៍ btv នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៥នេះថា នៅក្នុងរដូវប្រាំងចុងឆ្នាំ២០២៤ និងដើមរដូវប្រាំងឆ្នាំ២០២៥ ពលរដ្ឋដែលមានអំណោយផលពីប្រព័ន្ធធារាសាស្ត្រ និងអាងស្តុបទឹកទាំង ១០ឃុំ បានធ្វើការងារបង្កបង្កើនស្រូវរដូវប្រាំង ប្រមាណជាង១ពាន់ហិចតា លើសផែនការផលិតស្រូវប្រាំងរបស់ស្រុកចំនូនតែ៧០០ហិចតា ។

  លោកបានបន្ថែមថា ក្នុងចំណោមស្រូវប្រាំង ដែលពលរដ្ឋបង្កបង្កើនផលជាង១ពាន់ហិចតាស្ថិតនៅក្នុងឃុំទាំង១០ បច្ចុប្បន្ន មានស្រូវចំនួជាង៥០០ហិចតា បានរងប៉ះពាល់កង្វះទឹក ដោយមានការណែនាំពីរដ្ឋបាលខេត្ត នៅប៉ុន្មានថ្ងៃមុននេះមន្ទីរធនធានទឹកបានបញ្ចុះម៉ាស៊ីនបូមទឹកខ្នាតធំចំនួន ២គ្រឿងដើម្បីធ្វើការបូមទឹកពីអាស្តុបទឹកទន្លេវ៉ៃកូ ដាក់ប្រឡាយចែកជូនពលរដ្ឋបូមបន្តធ្វើការសង្គ្រោះស្រូវ ខណៈដែលស្រូវមួយចំនួនត្រៀមនិងប្រមូលផលនៅបុន្មានថ្ងៃខាងមុខ។ សំឡេង.... អភិបាលស្រុកស្ដីទី

 ស្ថិតនៅក្នុងពេលរួមដំណើរចុះពិនិត្យស្ថានភាពស្រូវនិងការងារបូមបាចទឹក តំណាងពលរដ្ឋដែលប្រឈមនឹងកង្វះទឹកស្រោចស្របលើផ្ទៃដីស្រែប្រាំង បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែតាមដាន និងជំរុញណែនាំដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ ចុះតាមដាននិងធ្វើការឆ្លើយតបរាល់តម្រូវការរបស់ពលរដ្ឋស្តែង ថ្ងៃនេះពលរដ្ឋនៅក្នុងឃុំដែលប្រឈមនិងទឹកត្រូវបានមន្ទីរជំនាញធ្វើការឆ្លើយតបជាបន្ទាន់ដើម្បីបញ្ជៀសការរងប៉ះពាល់និងខូចខាត។

 តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនិងមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត នៅរដូវប្រាំង ឆ្នាំ២០២៤.២០២៥ នេះកសិករខេត្តស្វាយរៀង សម្រេចផលិតស្រូវលើសផែនការជាង៥ពាន់ ហិចតា ខណៈដែលការងារផ្គត់ផ្គង់ទឹកត្រូវបានធានានិងគ្រប់គ្រងបានល្អ ។


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        348
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        372
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        470

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm