ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យការងារអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវ​ប្រាំង​ប្រជាកសិករ​​ដែលកំពុងប្រឈមខ្វះទឹកប្រមាណជាង ៤ពាន់ហិកតា ក្នុងស្រុកបាទី ខេត្តតាកែវ

2025/01/26 03:56:27 am        248

នៅល្ងាចថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យការងារអន្តរាគមន៍នៅទីតាំងស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ទន្លេបាទី ដែលកំពុងបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមមុខខ្វះទឹកស្រោចស្រព នៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចអន្តរាគមន៍បានអនុវត្តតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានប្រើប្រាស់ស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ដែលមានស្រាប់ និងដាក់បន្ថែមម៉ាស៊ីនបូមចល័តកម្លាំង ៦៥សេះ ចំនួន ៣គ្រឿង ដើម្បីបូមទឹកឱ្យបានឆាប់ពីក្នុងអាងទឹកទន្លេបាទីបញ្ចូលតាមប្រឡាយមេហនុមាន យកទឹកទៅជួយសង្គ្រោះស្រូវប្រាំងក្នុងចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ក្នុងឃុំចំនួន៩ នៃស្រុកបាទី ដែលក្នុងរយៈពេល៥ថ្ងៃនេះ ការបូមទឹកអន្តរាគមន៍សម្រេចបានប្រមាណ ៧៥ម៉ឺនម៉ែត្រគូប។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីក្រុមការងារបើកបញ្ចេញទឹកពីទំនប់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ប្រមាណ ១៥លានម៉ែត្រគូប ក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ តាមស្ទឹងព្រែកត្នោត មកកាន់តំបន់កំពង់ទួលទំនប់ ៧មករា បញ្ជូនតាមប្រឡាយ ៧៨ ចូលក្នុងអាងទន្លេបាទី ខេត្តតាកែវ បានធ្វើឱ្យកម្ពស់ទឹកក្នុងអាងទន្លេបាទីកើនពី ៣លានម៉ែត្រគូបដែលជាកម្ពស់ទឹកមានក្នុងអាងស្រាប់ ឡើងដល់ ៤លានម៉ែត្រគូប។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ ផែនការបង្កបង្កើនផលស្រូវប្រាំង នៅក្នុងស្រុកបាទីមានចំនួន ២ពាន់ហិកតា ក៏ប៉ុន្តែការអនុវត្តការធ្វើស្រែប្រាំងជាក់ស្តែងមានរហូតដល់ជាង ៤ពាន់ហិកតា ក្នុងពេលដែលប្រភពទឹកនៅក្នុងមូលដ្ឋានមិនមានគ្រប់គ្រាន់សម្រាប់បម្រើឱ្យការងារស្រោចស្រព ទើបបណ្តាលឱ្យផ្ទៃដីបង្កបង្កើនផលស្រូវប្រាំងរបស់បងប្អូនប្រជាកសិករចំនួន ៣៥០០គ្រួសារ ក្នុងឃុំក្រាំងធ្នង់ ឃុំពត់សរ ឃុំកណ្តឹង ឃុំចំប៉ី ឃុំត្រពាំងសាប ឃុំចំបក់ ឃុំដូង ឃុំពារាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ប្រឈមមុខនឹងបញ្ហាខ្វះទឹក៕

 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm