បុរសម្នាក់បានស្លាប់នៅក្នុងរថយន្តក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តក្នុងល្បឿនលឿនបានបុកជាមួយនឹងរថយន្តជាច្រើនគ្រឿង បន្តគ្នា បណ្ដាលឲ្យភ្លើងឆេះរថយន្តយ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលា ម៉ោង ១១ និង២៥នាទីយប់ ថ្ងៃ ទី ២៥ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ ថៃហ្គ័រ សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់បេីករថយន្ត High Lander ពាក់ផ្លាកលេខភ្នំពេញ 2AR-9021 តាមបណ្ដោយផ្លូវ ថៃហ្គ័រ ក្នុងទិសដៅ ពីជេីងទៅត្បូង ក្នុងល្បឿនលឿន ខណៈនោះបានបុករថយន្ត ALPHARD ពាក់ផ្លាកលេខភ្នំពេញ 2CE-6979 តាមបណ្ដោយផ្លូវ ថៃហ្គ័រ ក្នុង ទិសដៅ ពីត្បូងទៅជេីង ហេីយបន្តទៅបុករថយន្ត ALPHARD ពាក់ផ្លាកលេខភ្នំពេញ 2BW-2779 បណ្ដាលឲ្យរថយន្ត ឆេះយ៉ាងសន្ធោសន្ធៅ ចំណែកឯអ្នកបេីករថយន្ត High Lander គៀបជាប់ស្លាប់ក្នុងរថយន្តគួរឲ្យអាសូរ បណ្ដាលឲ្យឆេះស្លាប់ក្នុងហេតុនេះ។
បន្ទាប់ពីភ្លើងឆេះយ៉ាងសន្ធោសន្ធៅ កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គិភ័យជួយបានពន្លត់ តែទោះជាយ៉ាង បុរសម្នាក់គៀបជាប់ក្នុងរថយន្តបានឆេះស្លាប់បាត់ទៅហើយ។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តរក្សាទុក នឹងប្រគល់សពអោយគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី ៕អត្ថបទ៖ កុម្ភៈ




