មនុស្សប្រុសស្រី៣៨ នាក់ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួយដូរមនុស្សឃាត់ខ្លួន ក្នុងទីតាំង KTVមួយកន្លែងមានស្លាកយីហោ «ម្លប់ស្នេហ៍»។
កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើលជួញដូរមនុស្សនិងការពារអនីតិជនសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការបង្ក្រាប KTVមួយកន្លែងមានស្លាកយីហោ «ម្លប់ស្នេហ៍» សង្ស័យបង្កប់សេវាជួញដូរផ្លូវភេទ ឃាត់បានមនុស្សប្រុសស្រី៣៨ នាក់ ។
ប្រតិបត្តិការនេះបានធ្វេីឡេីងកាលពីវេលា ម៉ោង ៩យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយ ផ្លូវ ឧកញ៉ាឌីប៉ុក (ផ្លូវឱកាសខ្ញុំ ) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្រោយប្រតិបត្តិការកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនមនុស្សប្រុសស្រីទាំង៣៨នាក់ រួមទាំងម៉ូតូ០៤គ្រឿង និងសម្ភារៈដែលសង្ស័យ ទៅនាយកដ្ឋាន ដើម្បីធ្វើការសួរនាំ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ




