ក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ៤នាក់ ជាការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន ២០០នាក់

2025/01/26 10:39:50 am        150

ការអបអរសាទរ បានកើតមានឡើងនៅប្រទេសអ៊ីស្រាអែល និងដែនដីកាន់កាប់ប៉ាឡេស្ទីនវ៉េសប៊ែង កាលពីថ្ងៃសៅរ៍ ពេលដែលចំណាប់ថ្នូរ ត្រូវបានដោះលែង ក្នុងការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្កាហ្សា ។

នៅក្នុងប្រទេសអ៊ីស្រាអែល ទាហានស្រី ៤នាក់ដែលបានជួបជុំគ្នាវិញជាមួយគ្រួសាររបស់ពួកគេ ត្រូវបានមើលឃើញនៅក្នុងរូបភាពវីដេអូឃ្លីបបញ្ចេញដោយយោធាអ៊ីស្រាអែល ។

ពេលដែលនាង Liri Albag ឱបឪពុកម្តាយរបស់នាងជាលើកដំបូងក្នុងរយៈពេល ១៥ខែ ម្តាយរបស់នាង បាននិយាយប្រាប់នាងថា “អ្នកគឺជាវីរនារី អ្នកវិលត្រឡប់មកផ្ទះវិញហើយ” ។

នាង Liri Albag និងនាង Karina Ariev, Daniella Gilboa ហើយនិងនាង Naama Levy នៅមុននេះ ពួកគេត្រូវបានក្រុមហាម៉ាស់ប្រគល់ជូនគណៈកម្មាធិការកាកបទក្រហមអន្តរជាតិ នៅមុខហ្វូងមនុស្សក្នុងទីក្រុងហ្កាហ្សា ។

ពួកនាងទាំង ៤នាក់ បានឈរជើងនៅប៉ុស្តិ៍សង្កេតការណ៍ ស្ថិតនៅជាប់ព្រំដែនតំបន់ហ្កាហ្សា ពេលដែលពួកគេត្រូវបានចាប់ពង្រាត់ អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។

មាននូវទិដ្ឋភាពស្រដៀងគ្នានេះផងដែរក្នុងទីក្រុង Ramallah របស់តំបន់វ៉េសប៊ែង ពេលដែលហ្វូងមនុស្ស រួមទាំងសមាជិកគ្រួសារ ស្វាគមន៍អ្នកទោសប៉ាឡេស្ទីនវិលត្រឡប់មកផ្ទះវិញ ។ សេវាកម្មពន្ធនាគារអ៊ីស្រាអែល និយាយថា អ្នកទោសប៉ាឡេស្ទីន ២០០នាក់ ត្រូវបានដោះលែង ។

ការដោះដូរនេះ គឺជាការដោះដូរលើកទី ២ បានកើតឡើងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ។ បទឈប់បាញនេះ អំពាវនាវឲ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ថ្នូរ ៣៣នាក់ដែលជាស្រ្តី កុមារ មនុស្សចាស់ អ្នកឈឺ និងអ្នករងរបួស ៕

អត្ថបទដែលទាក់ទង

អង្គការណាសារកឃើញភ័ស្តុតាងដែលអាចបញ្ជាក់ពីជីវិតបុរាណផុតពូជនៅលើភពព្រះអង្គារ
2025/09/11 09:14:15 pm        1
ជំរំជនភៀសខ្លួននៅម៉ាឡាវីប្រឈមនឹងការកាត់បន្ថយជំនួយ ខណៈមូលនិធិ UNHCR ធ្លាក់ចុះ
2025/09/11 09:13:40 pm        1
បុរសជនជាតិស៊ូដង់ ជួបជុំគ្រួសារវិញ ក្រោយរត់ភៀសខ្លួនពីទីក្រុងហែកហួរដោយភ្លើងសង្រ្គាម al-Fashir
2025/09/11 09:12:58 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូស្ត្រាលី ស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

2025/09/11 10:26:30 pm
​ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងប្រចាំនៅប្រទេសថៃ ស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅកម្ពុជា និងថៃ (GBC)
2025/09/11 10:19:17 pm
​អង្គការណាសារកឃើញភ័ស្តុតាងដែលអាចបញ្ជាក់ពីជីវិតបុរាណផុតពូជនៅលើភពព្រះអង្គារ
2025/09/11 09:14:15 pm
​ជំរំជនភៀសខ្លួននៅម៉ាឡាវីប្រឈមនឹងការកាត់បន្ថយជំនួយ ខណៈមូលនិធិ UNHCR ធ្លាក់ចុះ
2025/09/11 09:13:40 pm
​បុរសជនជាតិស៊ូដង់ ជួបជុំគ្រួសារវិញ ក្រោយរត់ភៀសខ្លួនពីទីក្រុងហែកហួរដោយភ្លើងសង្រ្គាម al-Fashir
2025/09/11 09:12:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/10 03:20:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/04 04:50:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/11 03:22:02 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am