នៅថ្ងៃទី២៥ មករាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិនជាច្រើនរូប រស់នៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានជំនឿកាត់ឆុង ចាប់ផ្តើមនាំគ្នាទិញផ្កាអង្គារសីល ដើម្បីដាក់តាំងលម្អរសោភ័ណភាព ក្នុងគេហដ្ឋាន ដើម្បីអបអរពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងខិតជិតមកដល់ នាពេលខាងមុខដ៏ខ្លីនេះ។

ប្រជាពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិន មួយរូប បានរៀបរាប់ថា សម្រាប់រូបគាត់ក៏ដូចជាពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិនដទៃទៀតនោះ បានចាត់ទុកថា ផ្កាអង្គារសីលគឺជាវត្ថុហុងស៊ុយដ៏មានតម្លៃសម្រាប់យកមកដាក់តាំងលម្អរឲ្យមានសោភ័ណភាពក្នុងគេហដ្ឋាន ដើម្បីនាំលាភសំណាងជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ ក្នុងឱកាសអបអរពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីចិន។
ពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិនរូបនេះ បានបន្តទៀតថា ក្នុងរដូវកាលពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីចិនម្តងៗ ភាគច្រើនពលរដ្ឋខ្មែរដែលបានកាត់ខ្សែស្រឡាយចិនតែងតែនាំគ្នាគោរពប្រតិបត្តិទៅតាមប្រពៃណីសាសនារបស់គេរៀងៗខ្លួនទៅតាមតំបន់ផ្សេងៗគ្នា លើអបីជំនឿផងដែរ៕