ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy សង្ឃឹមយ៉ាងមុតមាំថា អឺរ៉ុប និងសហរដ្ឋអាមេរិកនឹងជាប់ពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំណាមួយ ដើម្បីបញ្ចប់សង្រ្គាមប្រទេសរបស់លោកជាមួយរុស្ស៊ី ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីម៉ុលដាវីលោកស្រី Maia Sandu លោក Zelenskiy និយាយថា អ៊ុយក្រែនត្រូវការជាប់ពាក់ព័ន្ធនឹងកិច្ចប្រជុំណាមួយលើការបញ្ចប់សង្រ្គាម គឺជាកិច្ចចរចាដែលមានផលដ៏មានអត្ថន័យ ។
លោកបន្តថា ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិកលោក Donald Trump អាចនឹងបញ្ចប់សង្រ្គាមមួយនេះ ប៉ុន្តែលោកអាចធ្វើទៅបាន បើសិនជាលោកពាក់ព័ន្ធនឹងអ៊ុយក្រែននៅក្នុងកិច្ចប្រជុំ ។
គួរឲ្យដឹងថា លោក Trump បានសន្យាអំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់លោកថា លោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងនៃការឡើងកាន់តំណែងរបស់លោក ប៉ុន្តែក្រុមជំនួយការរបស់លោក និយាយថា កិច្ចព្រមព្រៀងអាចចំណាយពេលរាប់ខែ ៕