ភ្នំពេញ៖ ផ្ទះលក់គ្រឿងបន្លាស់រថយន្តមួយកន្លែងយីហោ ៩៩ ត្រូវបានអគ្គីភ័យឆាប់ឆេះ បណ្ដាលឲ្យសម្ភារៈមួយចំនួនរងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះជិតខាងឡើយ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី ២៦ខែមករា ឆ្នាំ២០២៥ ស្ថិតនៅតាមផ្លូវលេខ២២៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាប់ចេះចេញពីជាន់ទី១ ផ្នែកខាងក្រោយ នៃផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោ៩៩ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយអន្តរាគមន៍បាញ់ពន្លត់ និងទាក់ទងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍បាញ់ទឹកពន្លត់។
តាមនគរបាលមូលដ្ឋាន បានអោយដឹងថា អគ្គីភ័យនេះ បណ្ដាលហើយសម្ភារៈមួយចំនួននៅជាន់ទី១ បានរងការខួចខាត ទោះបីជាយ៉ាងណាពុំបណ្ដាឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ។ ទាក់ទិននឹងការកើតមានអគ្គីភ័យនេះ គេសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ



