ឧត្ដរមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ចុះធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ដល់អាជីករ មិនឲ្យមានការដាក់តាំងលក់ និងចែកចាយផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗ ក្នុងឱកាសបុណ្សចូលឆ្នាំប្រពៃណីចិន។
ថ្ងៃទី២៦ខែមករា ឆ្នាំ២០២៥ដោយអនុវត្តតាមការណែនាំរបស់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដឧត្តរមានជ័យ កម្លាំងនៃអធិការដ្ឋាននគរបាល នៅតាមបណ្តាលក្រុង/ស្រុកក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ បានចុះធ្វើការផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត ដល់អាជីករ មិនឲ្យមានការដាក់តាំងលក់ និងចែកចាយនូវសម្ភារៈ ជាតិផ្ទុះដូចជា ផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗ គ្រប់ប្រភេទទៀត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ។
ក្រោយពីមានការផ្សព្វផ្សាយសេចក្តីណែនាំ និងសង្កេតឃើញថា បងប្អូនអាជីវករមានការយល់ដឹងច្រើនអំពីផលប៉ះពាល់ ដែលបណ្តាលមកពីផាវ កាំជ្រួច និងគ្រឿងផ្ទុះផ្សេងៗទៀត និងបានចូលរួមសហការបានល្អជាមួយកម្លាំងជំនាញ សមត្ថកិច្ច ដោយពុំមានការដាក់តាំងលក់ ស្តុកទុក និងចែកចាយផាវ កាំជ្រួច និងវត្ថុគ្រឿងផ្ទុះផ្សេងៗនោះឡើយ ។
លោកអធិការក្រុងសំរោង បានបញ្ជាក់ថា ការចុះផ្សព្វផ្សាយនៅពេលនេះ ពលរដ្ឋដែលជាអាជីវករលក់ដូរគឺមានការយល់ដឹងច្រើនពីបញ្ហាប្រឈម និងបានសហការជាមួយកងកម្លាំងសមត្ថកិច្ចបានយ៉ាងល្អប្រសើរដោយពុំមានលក់នូវវត្ថុជាតិផ្ទុះនេះបន្តទៀតនោះទេ ។





