យោងតាមការិយាល័ឧតុនិយមបានឱ្យដឹងថា ព្យុះ អ៊ីវីន (Eowyn) ដែលទើបតែវាយប្រហារចក្រភពអង់គ្លេស គឺ "ប្រហែលជាព្យុះខ្លាំងបំផុត" ក្នុងរយៈពេលយ៉ាងហោចណាស់មួយទសវត្សរ៍ ហើយនៅតំបន់ខ្លះមានកម្រិតខ្លាំងបំផុតក្នុងរយៈពេល "២០ ឬ ៣០ឆ្នាំ"។ ប៉ុន្តែខណៈដែលព្យុះ Eowyn បានទៅបាត់ ពេលនេះអ្នកឧតុនិយមបានព្រមានថា ចក្រភពអង់គ្លេសត្រូវត្រៀមខ្លួនទប់ទល់ព្យុះថ្មីមួយទៀត។

អ្នកជំនាញអាកាសធាតុ លោក Chris England បាននិយាយថា "ព្យុះថ្មីឈ្មោះជាភាសាអេស្ប៉ាញថា ហើមីនៀ (Herminia) នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្រ្តាក់ និងព្រិលធ្លាក់ពីភាគនិរតីនៅថ្ងៃអាទិត្យ (២៦ មករា) នេះ និងថ្ងៃចន្ទ (២៧ មករា)"។ លោកបន្ថែមថា "ព្យុះថ្មីនេះនឹងមិនមានខ្យល់បក់ខ្លាំងដូចព្យុះ Eowyn ទេ ប៉ុន្តែដោយសារដើមឈើ និងសំណង់បានរងការខូចខាតរួចហើយ នោះនឹងមានហានិភ័យកាន់តែខ្លាំងជាមួយនឹងកម្លាំងព្យុះថ្មី"។
ព្យុះត្រូវបានគេព្យាករថានឹងវាយលុកភាគនិរតីនៃដែនដីអង់គ្លេស និងវេលស៍ ជាមុនសិន ហើយបន្ទាប់មកផ្លាស់ទីទៅអៀរឡង់ខាងជើង និងភាគខាងជើងនៃដែនដីអង់គ្លេស នៅរសៀលថ្ងៃអាទិត្យនេះ ដោយទៅដល់ផ្នែកខ្លះនៃដែនដីស្កុតឡែន នៅពេលល្ងាច។
ការិយាល័យឧតុនិយមនិយាយថា ទោះបីជាព្យុះ Eowyn ប៉ុន្តែក៏នឹងនៅតែមានខ្យល់បក់ខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយនឹង "ការព្រមានអំពីខ្យល់កន្រ្តាក់ពណ៌លឿងជាច្រើន" នៅក្នុងកន្លែងនានាដែលរងផលប៉ះពាល់៕


