ប្រភព៖ សំណើរួមបញ្ជូល TikTok ជាក្រុមហ៊ុនថ្មី នឹងឱ្យភាគហ៊ុនរដ្ឋាភិបាលអាមេរិក ៥០%

2025/01/27 05:43:49 pm        46

ប្រភពបានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអាទិត្យ (២៦ មករា) ថា ក្រុមហ៊ុនម៉ាស៊ីនស្វែងរករបស់អាមេរិកឈ្មោះ Perplexity AI បានកែប្រែសំណើរួមបញ្ចូលគ្នាមួយ ដែលខ្លួនបានដាក់ជូនក្រុមហ៊ុនមេ TikTok របស់ចិនគឺ ByteDance ដើម្បីបង្កើតអង្គភាពថ្មីមួយ ដែលរួមបញ្ចូលរវាង Perplexity និង TikTok នៅអាមេរិក។

ប្រភពសង្កត់ធ្ងន់ថា សំណើនោះស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក កាន់កាប់រហូតដល់ ៥០% នៃក្រុមហ៊ុនរួមថ្មីនេះ លើភាគហ៊ុននៃការផ្តល់ជូនជាសាធារណៈដំបូង ឬហៅថាការលក់ភាគហ៊ុនដំបូង IPO។ ប្រភពបន្តថា ឯកសារពីក្រុមហ៊ុន Perplexity ចែករំលែកជាមួយ ByteDance និងអ្នកវិនិយោគថ្មី បានស្នើបង្កើតក្រុមហ៊ុនកាន់កាប់របស់សហរដ្ឋអាមេរិកថ្មីមួយ ដែលមានឈ្មោះថា "NewCo"។

នៅក្រោមសំណើនេះ ByteDance នឹងលក់ TikTok នៅអាមេរិក ទៅឱ្យវិនិយោគិន ដែលនឹងផ្តល់ភាគហ៊ុនឱ្យអ្នកវិនិយោគស្រាប់របស់ TikTok នៅក្នុងក្រុមហ៊ុនថ្មីនេះ។ សំណើនេះក៏នឹងដកចេញនូវប្រព័ន្ធមុខងារអនុសាសន៍ស្នូលរបស់ TikTok ផងដែរ ហើយឱ្យ ByteDance រក្សាទុក។

រដ្ឋាភិបាលអាមេរិក នឹងកាន់កាប់រហូតដល់ពាក់កណ្តាលនៃរចនាសម្ព័ន្ធថ្មី នៅពេលដែលឆ្លងកាត់ការលក់ភាគហ៊ុន IPO នៃតម្លៃយ៉ាងហោចណាស់ ៣០០ពាន់លានដុល្លារ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        160
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm