កីឡាទោចក្រយាន បញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំដោយជោគជ័យ

2025/01/27 05:53:55 pm        1.2 K

ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ កន្លងទៅ នៅខេត្តកំពត ខណៈមន្ដ្រីសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះកំណើនសមត្ថភាព និងបច្ចេកទេសរបស់អត្តពលិកចូលរួម ពិសេសក្រុមជម្រើសជាតិ ដែលបានប្រមូលផ្ដុំហ្វឹកហាត់កាលពីឆ្នាំមុន ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំនេះ មានសមាគម/ក្លិបចូលរួមជាង ២០ ដែលមានការថយចុះប្រមាណ ១០ក្លិប បើធៀបកាលពីឆ្នាំមុន ។ ប៉ុន្ដែបើនិយាយពីសមត្ថភាពរបស់កីឡាករចូលរួម គឺមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីការប្រកួតប្រជែងលើស្ថានភាពផ្លូវលំបាក ក៏ដូចជាការជិះឡើងភ្នំបូកគោជាដើម ។

លោកបន្ដថា គោលដៅសំខាន់ នៃការប្រកួតនេះ គឺដើម្បីធ្វើតេស្ដសមត្ថភាពក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤ កន្លងមក ដើម្បីវាយតម្លៃសមត្ថភាពួកគេ ក៏ដូចជាការធ្វើជ្រើសរើសកីឡាករជម្រើសជាតិ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ក្នុងឆ្នាំថ្មី ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ។ ជាលទ្ធផល លោកបានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន ទាំងសមត្ថភាព និងបច្ចេកទេសរបស់កីឡាករជម្រើសជាតិ បើធៀបកាលពីឆ្នាំមុនទៀតផង ។

ចំពោះលទ្ធផលបច្ចេកទេសជារួម ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើ ៨វិញ្ញាសា កាលពីចុងសប្ដាហ៍កន្លងទៅ សមាគមកីឡាទោចក្រយានក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) ខណៈក្លិបកង់គិរីរម្យ ឈរលេខ២ ឈ្នះមេដាយមាស ២  និងប្រាក់ ១  និងក្លិប Electro Racing ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៣ ។ រីឯក្លិបកង់កំពត ឈរលេខ៤ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងក្លិប Cambodia Biking ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿង ។

ជាមួយគ្នាដែរ លោក នូ ចំរើន ក៏បានថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តកំពត និងដៃគូឧបត្ថម្ភផងដែរ ដែលបានជួយឧបត្ថម្ភគាំទ្រ និងជំរុញឲ្យការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បញ្ចប់ដោយជោគជ័យ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        404
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        491

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm