គិរីវង់ បញ្ចប់កំណត់ត្រាមិនស្គាល់ឈ្នះក្នុងលីគ ក្រោយលត់ក្រសួងមហាផ្ទៃ ៤-១

2025/01/27 06:27:56 pm        265

ទីបំផុតក្រុមគិរីវង់សុខសែនជ័យ បានស្គាល់ជ័យជម្នះលើកដំបូង ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ហើយ ក្រោយយកឈ្នះសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៤-១ ក្នុងជំនួបជើងទី២ កាលពីចុងសប្ដាហ៍កន្លងទៅ នៅទឹកដីរបស់ខ្លួន ។

ជំនួបសប្ដាហ៍ទី១៩ នៅកីឡដ្ឋានគិរីវង់នេះ ក្រុមម្ចាស់ផ្ទះ បានបើកការនាំមុខក្រសួងមហាផ្ទៃ ៣គ្រាប់មុន នៅវគ្គទី១ ដែល ២គ្រាប់រកបានដោយកីឡាករ ឃាន់ សុប៉ិន ខ្ចីជើងមកពីក្លិបបឹងកេត នៅនាទីទី៧ និងនាទី៣៨ គ្រាដែល ១គ្រាប់ទៀត ដោយកបានដោយកីឡាករ អារីហ្វីន ម៉ូហាំម៉ាត់ នៅនាទី៤៥+២ ។

ចូលវគ្គទី២ ពួកគេ នៅតែបន្ដធ្វើបានល្អ ដែលរកបាន ១គ្រាប់បន្ថែម ដោយកីឡាករ Neville Mbanwei Tengeg នៅនាទី៧៣ មុនកីឡាករ ចាន់ វិបុលដាវីដ វាយបកបាន ១គ្រាប់ឲ្យក្រុមភ្ញៀវ នៅនាទី៨៦ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត ដោយគិរីវង់សុខសែនជ័យ បានយកឈ្នះក្រសួងមហាផ្ទៃ ៤-១ ។

នេះគឺជាជ័យជម្នះលើកដំបូង ក្នុងលីគកំពូលកម្ពុជា រដូវកាលនេះ បន្ទាប់ពីឆ្លងកាត់ ១៧ប្រកួតកន្លងមក បានត្រឹមស្មើ ២ដង ខណៈ ១៥ដងទៀត សុទ្ធតែបរាជ័យ ។ សម្រាប់ជ័យជម្នះក្នុងការប្រកួតទី១៨ របស់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវនេះ ក៏ជាការសងសឹកបានសម្រេចផងដែរ បន្ទាប់ពីជើងទី១ ពួកគេបានចាញ់ក្រសួងមហាផ្ទៃ ក្រៅដី ១-២ ។ យ៉ាងណាមិញគិរីវង់សុខសែនជ័យ នៅតែបន្ដឈរបាតតារាង ដោយរកបាន ៥ពិន្ទុ ស្មើគ្នាជាមួយក្រុមក្រសួងមហាផ្ទៃ ៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        264
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        321

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm