កាលពីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ មន្រ្តីការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ បានប្រទះឃើញបំណែកសិលាចារឹកដោយចៃដន្យ នៅលើដីទួលបុរាណ ស្ថិតក្នុងភូមិឈើស្លាប់ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្រោយពីទទួលបានព័ត៌មាន លោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត បានចុះធ្វើការទទួលយកបំណែកសិលាចារឹកនោះភ្លាមៗ ដោយមានការឯកភាពទទួលស្គាល់ពីសំណាក់លោកមេភូមិ និងប្រជាពលរដ្ឋក្នុងភូមិ ដើម្បីយកមករក្សារទុកនៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត។
អត្ថបទបកប្រែ៖ «ធម៌ទាំងឡាយកើតឡើងអំពីហេតុបច្ច័យ ព្រះតថាគត (ព្រះពុទ្ធ) ទ្រង់ត្រាស់សម្តែងនូវប្រភពនៃហេតុនៃធម៌ទាំងឡាយនោះ។ ធម៌ទាំងឡាយកើតឡើងអំពីហេតុបច្ច័យ ព្រះតថាគត (ព្រះពុទ្ធ) ទ្រង់ត្រាស់សម្តែងនូវប្រភពនៃហេតុនៃធម៌ទាំងឡាយនោះ។ ការរលត់ទៅធម៌ដែលជាហេតុនោះផង នេះជាវាទ (ការពោល) របស់ព្រះមហាសមណ: (ព្រះពុទ្ធ)»៕

