ប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តអំពាវនាវដល់ពលរដ្ឋត្រូវបញ្ឈប់ចំពោះការលបលួចដាក់អន្ទាក់សត្វគ្រប់ប្រភេទក្នុងតំបន់អភិរក្ស

2025/01/27 07:31:45 pm        128

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះ ព្រះតេជគុណ ថូ ធូរស់ ប្រធានសហគមន៍​ដែន​ជម្រក​សត្វព្រៃ​សង្ឃ​រុក្ខាវន្ត ខេត្តឧត្តរមានជ័យ បានអំពាវនាវតាមបណ្តាលប្រព័ន្ធសង្គម ស្នើ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ដែល​រស់​នៅ​ក្បែរ​តំបន់​ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខាវន្ត​ត្រូវ​នាំ​គ្នា​បញ្ឈប់​ឲ្យ​បាន​នូវ​រាល់​សកម្មភាព​បទ​ល្មើស​នានា​ទាំង​ឡាយ​ណា​ចំពោះ​ការ​លប​លួច​ដាក់​អន្ទាក់​សត្វ​ព្រៃគ្រប់​ប្រភេទ​ក្នុង​តំបន់​សហគមន៍​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខា​វន្ត​ដើម្បី​យើង​រក្សា​បាន​ការ​អភិរក្ស​សត្វដ៏​កម្រទាំងនេះរស់បង្ករបង្កើតពូជបន្តទៀតឲ្យបានគង្សវង្ស។

ព្រះតេជគុណ ព្រះប្រធានសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តខេត្តឧត្តរមានជ័យ បានមាន​សង្ឃ​ដីការ​ឲ្យដឹងថា ការដែលបងប្អូនធ្វើ​ការ​លប​លួច​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់​ដើម្បី​ចាប់​យក​សត្វ​ព្រៃ​គ្រប់​ប្រភេទ​រស់នៅក្នុងតំបន់នេះគឺជាទង្វើមួយដែលខុសច្បាប់ ហើយក៏​ជា​ទង្វើ​មួយ​ធ្វើ​ឲ្យ​សង្គម​មាន​ការ​ខ្អប់ខ្ពើម​ផង​ដែរ​ដូច្នេះ​គម្បី​យើង​ត្រូវ​តែ​បញ្ឈប់​ឲ្យ​បាន​រាល់​សកម្ម​ភាព​បទ​ល្មើស​ទាំង​អស់​នេះ​ឲ្យ​បាន​និង​បញ្ឈប់​រាល់​ការ​ដាក់​អន្ទាក់​ការ​លប​លួច​ការ​បរបាញ់​សត្វ​ទើប​យើង​អាច​រក្សា​សត្វ​ព្រៃ​គ្រប់​ប្រភេទ​រស់នៅក្នុ​ងតំបន់នេះបានគង់វង្សប្រកបសុវត្ថិភាពផងដែរ។

ព្រះតេជគុណបានមានសង្ឃដីការបន្តថា សត្វព្រៃគ្រប់ប្រភេទក៏​ត្រូវ​ការ​ជីវិត​រស់​រៀន​ដូច​បង​ប្អូន​ដែរ​ដូច្នេះ​បងប្អូន​មិនត្រូវធ្វើការលបលួចការបរបាញ់ ឬក៏​ដាក់អន្ទាក់បន្តទៀតនោះទេ ។ ប្រសិន​មាន​ករណី​បែប​នេះ​កើត​ឡើង​នោះ​បង​ប្អូននឹង​ត្រូវ​ទទួល​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​ដោយ​មិន​មាន​ការ​លើក​លែង​​នោះឡើយចំពោះបុគ្គលណាដែលបានលបលួចប្រព្រឹត្តិនូវទង្វើលនោះ។

ព្រះតេជគុណ បានបញ្ជាក់ថា ព្រៃឈើក្នុង​សហគមន៍​ដែន​ជម្រក​សត្វ​ព្រៃ​សង្ឃ​រុក្ខាវន្ត​គឺ​មាន​ទំហំ​ដល់​ទៅ​បីម៉ឺន​ហិកតា​ជាង​ហ៊ុំព័ទ​ដោយ​ធម្មជាតិ​ព្រៃភ្នំ​ជាប់​ក្រុង​មួយ​ស្រុក​ពីរ​ និង​មាន​សត្វ​ព្រៃ​គ្រប់​ប្រភេទ​បាន​មក​ធ្វើ​ជម្រក​ជ្រក​កោន​រស់​នៅ​ក្នុងតំ​បន់​នេះ​ប្រសិន​បើ​យើង​រួម​គ្នា​អភិរក្ស​ថែ​រក្សា​ឲ្យ​បាន​គង់​វង្ស​នោះ​វា​អាច​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​លើ​ការ​ទាក់​ទាញ​នូវ​វិស័យ​ទេសចរ​ទៅ​ថ្ងៃ​អនាគត​ខណៈ​បច្ចុប្ប​ន្ន​នេះ​សំបូរ​ប្រភេទ​សត្វ​ដ៏​កម្រ​ជា​ច្រើន​គ្រប់​ប្រភេទ​កំពុង​មាន​វត្ត​មាន​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ​៕ 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm