ទេសរដ្ឋមន្រ្តី លី ធុជ៖ វិស័យសកម្មភាពមីនបាននិងកំពុងរួមចំណែកក្នុងការលើកកម្ពស់ និង​កសាងនូវទំនាក់ទំនងអន្តរជាតិ និងការបរទេសរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសនានា​ទាំងក្នុងតំបន់ និងពិភពលោក

2025/01/27 07:50:31 pm        136

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។

ក្នុងជំនួបនេះ លោកស្រី ប៊ុត រតនា បានសម្តែងការអបអរសាទរជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ក្នុងការសម្រេចបាននូវសមិទ្ធផលសកម្មភាពមីន នាពេលកន្លងមក និងបានថ្លែងអំណរគុណជូនចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់ ARMAC ។ លោកស្រី ប៊ុត រតនា បានស្នើសុំឱ្យអាជ្ញាធរមីនបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ។

តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់មជ្ឈមណ្ឌល ARMAC រយៈពេលជាង ៨ឆ្នាំ មកនេះ ចាប់តាំងពីការបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ២០១៦ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០១២ ក្នុងខណៈពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ត្រូវបានទទួលការអបអរសាទរ និងគាំទ្រពីបណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងអស់។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌល ARMAC ដែលធ្វើជាយន្តការយ៉ាងសំខាន់ ក្នុងការដឹកនាំ និងសម្របសម្រួលធ្វើឱ្យតំបន់អាស៊ានធ្វើការកាន់តែមានជិតស្និទ្ធរវាងរដ្ឋសមាជិកអាស៊ានសម្រាប់វិស័យសកម្មភាពមីន ក្នុងនោះកម្ពុជាក៏បានរួមចំណែកចែករំលែកបទពិសោធន៍សកម្មភាពមីនសម្រាប់ថ្នាក់តំបន់ និងពិភពលោក តាមរយៈយន្តការរបស់ ARMAC នេះផងដែរ។ អាជ្ញាធរមីន នឹងបន្តធ្វើជាដៃគូយ៉ាងរឹងមាំក្នុងការគាំទ្រដល់កម្មវិធីរបស់មជ្ឈមណ្ឌល ARMAC ដើម្បីឱ្យ ARMAC អាចបន្តផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់វិស័យសកម្មភាពមីនទាំងថ្នាក់តំបន់ និងពិភពលោក។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ គូសបញ្ជាក់ទៀតថា ជាមួយនឹងសមិទ្ធផលសម្រេចបាន និងការកសាងទំនាក់ទំនងល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ នាពេលកន្លង បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ និងវាយតម្លៃខ្ពស់ថា វិស័យសកម្មភាពមីនបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការលើកកម្ពស់និងកសាងនូវទំនាក់ទំនងអន្តរជាតិ និងការបរទេសរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងពិភពលោក។

ឯកឧត្តមបានជម្រាបប្រាប់ដល់ARMAC ទៀតថា សម្រាប់ឆ្នាំ២០២៥នេះ អាជ្ញាធរមីន បានដាក់នូវផែនការអាទិភាពរបស់ខ្លួន ក្នុងនោះរួមមានការបោសសម្អាតមីន ការអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន បន្តកិច្ចសន្ទនាជាមួយបណ្តាប្រទេសជាមិត្តនិងដៃគូ ចែករំលែកបទពិសោធន៍សកម្មភាពមីន និងការកៀរគរធនធានគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា៕ អត្ថបទ.ភារម្យ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm