បឹងកេត បន្ដខកចិត្តលើទឹកដីសៀមរាប ក្រោយចាញ់អង្គរថាយហ្គឺរ ១-០ នៃលីគកំពូលកម្ពុជា

2025/01/27 07:59:04 pm        229

ក្រុមបឹងកេត នៅតែមិនអាចរកជ័យជម្នះជាថ្មី លើក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប បានឡើយ ក្រោយខកខានអស់រយៈពេល ៧រដូវកាល បន្ទាប់ពីរងបរាជ័យ ១-០ ក្នុងជំនួបជើងទី២  នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ សប្ដាហ៍ទី១៩ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ។

ក្រោយរក្សាលទ្ធផលស្មើគ្នា ០-០ នៅកីឡដ្ឋានស្ដាតចាស់ កាលពីជើងទី១ បឹងកេត និងអង្គរថាយហ្គឺរ បានបន្ដការប្រកួតដ៏ជក់ចិត្ត នៅកីឡដ្ឋានអាគីហ៊ីរ៉ូកាតុ ដោយវគ្គទី១ បានរក្សាលទ្ធផល ០-០ មុនកីឡាករ គី រីណា រកបានគ្រាប់បាល់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៦៧ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះ ក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីបឹងកេត ព្យាយាមវាយបក តែមិនអាចរកគ្រាប់បាល់បានសម្រេច ។

ការបរាជ័យនេះ បានធ្វើឲ្យបឹងកេត បានត្រឹមបន្ដការខកចិត្តជាថ្មី ក្រោយមិនអាចបំបែកកំណត់ត្រាមិនល្អរបស់ខ្លួន ក្នុងការជួបក្រុមអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាប បន្ទាប់ពីយកឈ្នះ ៣-១ ក្នុងលីគ កាលពីឆ្នាំ២០១៧ គឺពួកគេមិនទាន់ស្គាល់ឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះឡើយ ដោយជួបគ្នា ៧លើកចុងក្រោយ ក្រុមនាគខៀវ បានចាញ់ក្រុមខ្លាទឹកក្រូច ២ដង និងស្មើគ្នា ៥ដង ។

ការរបូត ៣ពិន្ទុនេះដែរ បានធ្វើឲ្យកៅអី Top-6 របស់បឹងកេត ឡើងកម្ដៅ ដោយពួកគេធ្លាក់មកឈរលេខ៦ និងរក្សា ២៦ពិន្ទុក្នុងដៃ ហើយត្រូវគម្រាមកំហែងដោយក្រុម ISI ដង្កោសែនជ័យ ដែលកំពុងឈរលេខ៧ និងរកបាន ២៤ពិន្ទុ គ្រាដែលនៅសល់ ៣ប្រកួតដូចគ្នា សម្រាប់ជុំទី២ ។ រីឯអង្គរថាយហ្គឺរ បានកើនភាគខ្ពស់ ក្នុងការកក់កៅអី Top-6 ក្រោយឆ្លងកាត់ ១៧ប្រកួតឈ្នះ១០ ស្មើ ៣ និងចាញ់ ៤ រកបាន ៣៣ពិន្ទុបណ្ដោះអាសន្ន ៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        277
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm