ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ

2025/01/27 09:30:37 pm        138

ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីភាព កិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នាព្រឹកថ្ងៃចន្ទ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីឯកឧត្តម សេង សិលា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តំណាងគណៈអភិបាល ក្រុងស្រុក មន្ទីរ អង្គភាពជុំវិញខេត្តជាច្រើននាក់។

ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ឯកឧត្តម សេង សិលា បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់ ដើម្បីពង្រឹងការត្រួតពិនិត្យគុណភាពខ្យល់សាធារណៈ ដែលផ្តល់ប្រយោជន៍ដល់សុខភាព និងសោភ័ណភាពទីក្រុង ទីប្រជុំជន។ ឯកឧត្តមបានបន្ថែមថារដ្ឋបាលខេត្តស្វាយរៀង បាននិងកំពុងចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសការពង្រឹងសេវាប្រមូលសំរាម នៅតាមទីក្រុង និងទីប្រជុំជន ឱ្យបានល្អ ជំរុញការអប់រំ និងផ្សព្វផ្សាការអនុវត្តវិធានការកាត់បន្ថយការបោះចោលសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ ដែលជាប្រភពបំពុលដល់បរិយាកាសផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា កិច្ចប្រជុំផ្សេព្វផ្សាយនៅថ្ងៃនេះ រៀបចំឡើង មានគោលបំណង ដើម្បីជំរុញការ អនុវត្តវិធានការនានា នៃសារាចរលេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ជាពិសេស ការអនុវត្ត របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ការដុតនៅទីចំហ ភ្លើងឆេះវាលស្មៅ ភ្លើងឆេះព្រៃ ការដុតគល់ជញ្ជ្រាំង ជាពិសេសការដុតសំរាម និងសំណល់ប្លាស្ទិក និងសកម្មភាពបំពុលនានា នៅក្នុងមូលដ្ឋាន។ ឯកឧត្តម បានជំរុញលើកទឹកចិត្តឱ្យរដ្ឋបាលខេត្ត និងក្រុងស្រុក ចាត់វិធានការទប់ស្កាត់ការឆេះ ការបំពុលផ្សែង ដែលអាចបណ្តាលមកពីការដុតសំរាម សំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន និងបន្តចូលរួមសហការអនុវត្តយុទ្ធនការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីទីក្រុង ទីប្រជុំជនស្អាត កម្ពុជាស្អាត ដែលជួយលើកកម្ពស់កិត្យានុភាពកម្ពុជាក្នុងក្របខណ្ឌជាតិ និងនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា យោងតាមស្តង់ដារជាតិPM 2.5=25 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និង 50 µg/m3 សម្រាប់មធ្យមភាគ២៤ម៉ោង។ លក្នុងព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានបង្ហាញឱ្យឃើញតាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន៦០ នៅទូទាំងប្រទេសថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា កន្លងមកប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះគុណភាពខ្យល់នៅកម្ពុជា ដោយសារមានការរកឃើញកំហាប់ភាល្អតនិចល មានការកើនឡើង លើសពី៥០ ug/m3 ដោយសារ ពេលនៅរដូវប្រាំង ការបំពុលខ្យល់អាចកើតមានឡើង នៅតាមតំបន់មួយចំនួន ដែលមានស្មៅ ព្រៃស្ងួត ឬ តំបន់កសិកម្ម ដែលងាយរងការឆេះ។ ទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើង ជាពិសេសបន្ទាប់ពីការដាក់ចេញផែនការខ្យល់ស្អាត ដូចជា៖

- បានពង្រឹងការតាមដានគុណភាពខ្យល់។ បច្ចុប្បន្នក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់បានចំនួន៦០ ដែលក្នុងនោះមានស្ថានីយធំៗ ចំនួន១០ស្ថានីយ និងរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័តចំនួន ៣គ្រឿង ប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១គ្រឿង។

- ដើម្បីដោះស្រាយនៅបញ្ហាខ្យល់កខ្វក់នេះក្រសួងខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាព ក្នុងករណីចាំបាច់។ លើសពីនេះ ក្រសួងក៏បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ លើសពីនេះ ក្រសួងបរិស្ថានក៏កំពុងបានធ្វើយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងក៏បានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុតសំណល់កំទេចក្រណាត់ និងប្រការស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។

ជាមួយគ្នានេះក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ ដល់សាធារណជន ជាប្រចាំ និងសូមធ្វើការតាមដានវេបសាយ www.airquality.moe.gov.kh និងកម្មវិធី(APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីនេះតាមទូរស័ព្ទដៃ សម្រាប់ Android និង IOS បានដោយសេរី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm