ក្រុមប្រឹក្សាសន្តិសុខ UN ទាមទារឱ្យក្រុមឧទ្ទាម M23 បញ្ឈប់ការវាយលុកនៅភាគខាងកើតកុងហ្គោ

2025/01/27 02:36:36 pm        81

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យ (២៦ មករា) បានទាមទារឱ្យកងកម្លាំងឧទ្ទាម M23 បញ្ឈប់ការវាយលុកដែលកំពុងបន្ត និងការវាយរុលឆ្ពោះទៅកាន់ទីក្រុង Goma ដែលជាទីក្រុងធំជាងគេនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយថា "កងកម្លាំងខាងក្រៅ" នៅក្នុងតំបន់នោះត្រូវដកចេញភ្លាមៗ។

ការទាមទាររបស់ក្រុមប្រឹក្សានេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រុម M23 ដែលគាំទ្រដោយប្រទេសរ្វ៉ាន់ដា អះអាងថាពួកគេបានដណ្ដើមយកទីក្រុង Goma បន្ទាប់ពីការវាយរុលលឿនដូចរន្ទះ ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន និងជំរុញឱ្យមានក្ដីបារម្ភអំពីសង្រ្គាមក្នុងតំបន់។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមប្រឹក្សា UN បានជំរុញឱ្យរ្វ៉ាន់ដា និងកុងហ្គោ ត្រឡប់ទៅការចរចាដើម្បីសម្រេចបាននូវសន្តិភាព និងដោះស្រាយបញ្ហា ទាក់ទងនឹងវត្តមានរបស់កងកម្លាំងការពាររ្វ៉ាន់ដា ឬហៅថា RDF នៅភាគខាងកើតកុងហ្គោ និងការគាំទ្ររបស់កុងហ្គោ សម្រាប់កងកម្លាំងប្រជាធិបតេយ្យរំដោះរ្វ៉ាន់ដា ឬហៅថា FDLR។

ក្រុម M23 ប្តេជ្ញាការពារផលប្រយោជន៍ជនជាតិ ទូស៊ី (Tutsi) ជាពិសេសប្រឆាំងនឹងកងជីវពលជនជាតិភាគតិច ហ៊ូទូ (Hutu) ដូចជាកងកម្លាំង FDLR ដែលត្រូវបានបង្កើតឡើងដោយជនជាតិហ៊ូទូ ដែលភៀសខ្លួនពីរ្វ៉ាន់ដា បន្ទាប់ពីបានចូលរួមក្នុងការប្រល័យពូជសាសន៍ឆ្នាំ១៩៩៤ នៃជនជាតិទូស៊ី និងជនជាតិហ៊ូទូប្រកាន់ជំហរកណ្ដាល ជាង ៨០០.០០០នាក់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am