សាលារៀន​សិស្ស​ស្រី​បាន​បើក​ឡើងវិញ​នៅ​ក្នុង​ទីក្រុង Herat របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/11/10 09:20:32 pm        524

​​អា​ហ្វ​ហ្គា​នី​ស្ថាន៖ សាលារៀន​នានា​សម្រាប់​ក្មេងស្រីចាប់ពី​ថ្នាក់​ទី៧ ដល់ទី១២ បាន​បើក​ឡើងវិញ​នៅ​ក្នុង​ទីក្រុង Herat ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​៣ របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​អ្វី​ដែល​ទំនងជា​ការផ្លាស់ប្ដូរ​ក្នុង​ប្រទេស​ក្នុងការ​ហាមឃាត់​របស់​ក្រុម​តា​លី​បង់​ សម្រាប់​ឱកាស​ចូលរៀន​សម្រាប់​ក្មេងស្រី​នៅ​វ័យ​នោះ​។​

​ចាប់តាំងពី​ការ​រឹបអូស​អំណាច​ជិត​ ៣​ខែ​កន្លងមកនេះក្រុម​តា​លី​បង់​បាន​ស្ថិតក្រោម​សម្ពាធ​អន្តរជាតិ​ ដើម្បី​អនុញ្ញាត​ឲ្យ​ក្មេងស្រីអាច​ទៅ​សាលារៀន​បាន​។​ ពុំមាន​ការបញ្ជាក់​ភ្លាមៗ​ទេពី​ក្រុមមន្ត្រី​តា​លី​បង់​ដែលថា​ ក្មេងស្រី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​សាលារៀននៅក្នុង​ទីក្រុង Herat ជាទី​ក្រុង​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​នេះ​។ យ៉ាងហោចណាស់​មាន​សាលារៀន​ចំនួន​២៦ សម្រាប់​សិស្សស្រីចាប់ពី​ថ្នាក់​ទី៧ បាន​បើក​ឡើងវិញ​នៅក្នុង​ទីក្រុង Herat​។ Amena Haidari ជាស​សិស្ស​ថ្នាក់​ទី​១២ ​បាន​និយាយ​ថា រូបគេ​ចង់​ឲ្យ​សាលារៀន​ទាំងអស់​នៅ​ទូទាំងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ចាប់ផ្ដើម​ក្នុងពេល​ឆាប់ៗ ហើយ​ក្មេងស្រី និង​ស្ត្រី​មាន​សិទ្ធិ​រៀនសូត្រ និង​កសាង​សង្គមជាតិ​។​

​នៅពេល​ដំបូងដែល​ពួកគេ​កាន់អំណាច​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ២០០១ ក្រុម​តា​លី​បង់​ប្រកាន់​តឹង​បាន​រារាំង​ស្ត្រី និង​ក្មេងស្រីមិន​ឲ្យ​ទៅ​ចូល​សាលារៀន និង​ធ្វើការ​នៅក្នុង​សង្គម​ឡើយ​។​ នាយក​វិទ្យាល័យ​សម្រាប់​សិស្សស្រី Ostad Fekri Saljuqi គឺ​លោកស្រី Toba Noorzayee បាន​និយាយ​ថា នៅពេល​សាលារៀន​ត្រូវ​បិទ សិស្ស​បាន​បង្ហា​ការខកចិត្ត​ និង​អស់សង្ឃឹម​។​ កំណើន​វត្តមាន​សាលា​សម្រាប់​សិស្ស​ស្រី និង​ស្ត្រីក្នុង​ការងារ​សង្គមត្រូវ​បាន​ចាត់​ទុក​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​ ក្នុង​ចំណោម​សមិទ្ធផល​ជាច្រើន​កាលពី​ ២០​ឆ្នាំមុនក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​លោក​ខាង​លិច​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm