ប្រមុខការពារជាតិកម្ពុជា ៖ សន្តិភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានធំ​សម្រាប់ពង្រឹង​វិបុលភាព​អាស៊ីអាគ្នេយ៍

2021/11/10 09:22:47 pm        511

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសជាសមាជិកអាស៊ាន គប្បីត្រូវធ្វើការពិភាក្សាគ្នាឲ្យបានម៉ត់ចត់បន្ថែមទៀត ។

ក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយនៅថ្ងៃទី១០ ខែវិច្ឆិកានេះ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និង​កិច្ចប្រជុំ​ក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី ដែលប្រទេសប្រុយណេ ធ្វើជាម្ចាស់ផ្ទះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ បានបញ្ជាក់ថា «សន្តិភាព និងស្ថិរភាពនយោបាយ ​គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ​ក្នុងការពង្រឹងវិបុលភាព និងចីរភាព តំបន់ អាស៊ីអាគ្នេយ៍។ បើសិនណាមិនមានសន្តិភាព​ និងស្ថិរភាពនោះទេ ប្រទេសនៅ​ក្នុងតំបន់​ក៏ប្រហែលជាមិនបានទទួលនូវការអភិវឌ្ឍ​ និងវិបុលភាពនោះដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ដថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ដ្រយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ន អាចនឹងប៉ះពាល់ដល់សន្តិភាព​ និងស្ថិរភាពតំបន់ អាស៊ានត្រូវតែធ្វើការពង្រឹង​ប្រពៃណី នៃការធ្វើកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយ​នឹងដៃគូ​ខាងក្រៅ ដោយផ្អែកលើការ​ឯកភាព​ខាងក្នុង និងតួនាទីជាស្នូលរបស់អាស៊ាននោះ»។

ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា​ កម្ពុជាសូមស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើម​ប្រកប​ដោយភាពបើកចំហ បរិយាបន្ន និងតម្លាភាព ​និងដែលមានគោលដៅច្បាស់លាស់ ក្នុងការ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការជាក់ស្តែង ​សន្តិភាពប្រកបដោយចីរភាព ​និងការអភិវឌ្ឍនៅក្នុងតំបន់។ ការវិវត្តនៃស្ថានភាពសន្តិសុខនាពេលថ្មីៗនេះ​ គឺទាមទារឱ្យមានការពិភាក្សាគ្នាយ៉ាងម៉ត់ចត់ និងចែករំលែក​ការយល់ដឹងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ដោយសារតែការលេចឡើងនូវសម្ព័ន្ធការពារជាតិនាពេលថ្មីៗនេះ បានបង្កឱ្យមានការកង្វល់​ចំពោះ​ការកើនឡើង​នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងលទ្ធភាពនៃការប្រណាំងប្រជែង​សព្វាវុធ​នៅក្នុងតំបន់។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ ក៏បានអំពាវនាវដល់រដ្ឋជាសមាជិកអាស៊ាន​ទាំង​អស់ ​គប្បីធ្វើការពិចារណាក្នុងការ​ដាក់បញ្ចូល ​បញ្ហាប្រែប្រួល​អាកាសធាតុ ទៅក្នុងយន្តការ​សហប្រតិបត្តិការអាស៊ាន ដើម្បី​កសាង​ភាពធន​របស់​កងកម្លាំងប្រដាប់អាវុធ និងកាត់​បន្ថយ​ផល​ប៉ះពាល់នៃបញ្ហាប្រឈមអាកាសធាតុ ដោយបញ្ហាគ្រោះ​មហន្តរាយធម្មជាតិ និងការប្រែប្រួល​អាកាស​ធាតុនេះ គឺមានការពាក់ព័ន្ធគ្នា ខណៈកងកម្លាំងប្រដាប់អាវុធនៃគ្រប់បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់​ជំនួយមនុស្សធម៌ ការជួយ​ជម្លៀស​ប្រជាជន​ទៅ​កាន់ទីសុវត្ថិភាព ​និងការពារ​សន្តិសុខជាដើម៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm