លោក Trump និងលោក Starmer ពិភាក្សាពាណិជ្ជកម្ម តាមទូរសព្ទជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង

2025/01/27 10:57:06 pm        69

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និងប្រធានាធិបតីអាមេរិក លោក Donald Trump បានពិភាក្សាគ្នា អំពីពាណិជ្ជកម្ម អំឡុងពេលមានការសន្ទនាជាលើកដំបូងរបស់មេដឹកនាំទាំង២ ចាប់តាំងពីលោក Trump ចូលគ្រប់គ្រងសេតវិមានជាថ្មីម្ដងទៀត។ មេដឹកនាំទាំង២ ក៏បានព្រមព្រៀងឲ្យមាន «ការជួបគ្នាឆាប់ៗនេះ» ផងដែរ។

បើយោងតាមព័ត៌មានពីសេតវិមាន បានឲ្យដឹងថា មេដឹកនាំទាំង២ បានលើកឡើងអំពី «របៀបដែលប្រទេសទាំង២ អាចលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីដោយយុត្តិធម៌» អំឡុងពេលជជែកគ្នាតាមទូរសព្ទ កាលពីថ្ងៃអាទិត្យ (ទី២៦ ខែមករា)។ ការពិភាក្សារបស់ថ្នាក់ដឹកនាំកំពូលទាំង២ ស្តីពីពាណិជ្ជកម្មនេះ កើតមានឡើងចំពេលដែលលោក Trump គំរាមដំឡើងពន្ធលើប្រទេសកាណាដា ម៉ិកស៊ិក និងចិន នៅថ្ងៃទី១ ខែកុម្ភៈ។

លោក Trump បានត្អូញត្អែរម្តងហើយម្តងទៀត អំពីឱនភាពពាណិជ្ជកម្ម និងឧបសគ្គនានា ដែលបង្ហាញសញ្ញាថា លោកនឹងប្រើប្រាស់គោលនយោបាយពន្ធដារ ដើម្បីធ្វើឲ្យពាណិជ្ជកម្មទ្វេភាគីមានតុល្យភាព។ យ៉ាងណាក្ដី គេនៅមិនទាន់ដឹងច្បាស់ទេថា តើការយកពន្ធបែបនេះ នឹងឡើងខ្ពស់ ឬរីករាលដាលដល់កម្រិតណា។ លោកប្រធានាធិបតីអាមេរិកថ្មី បានដំឡើងពន្ធ និងដាក់បម្រាមមិនឲ្យមានការធ្វើដំណើរ លើប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២៦ ខែមករា បន្ទាប់ពីប្រទេសអាមេរិកខាងត្បូងមួយនេះបដិសេធមិនអនុញ្ញាតឲ្យយន្តហោះ ២គ្រឿងដែលដឹកជនអន្កោប្រវេសន៍និរទេស ចុះចតនៅលើដែនដីរបស់ខ្លួន។

បើទោះជាបីសហរដ្ឋអាមេរិក និងអង់គ្លេស គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធជាប្រវត្តិសាស្ត្រយ៉ាងណាក្ដី ក៏របៀបវារៈគោលនយោបាយរបស់លោក Trump ធ្វើឲ្យលោកមានជម្លោះជាមួយចក្រភពអង់គ្លេស ក្នុងវិស័យជាច្រើន ក្នុងនោះរួមទាំងផែនការចាប់ផ្តើមដំឡើងពន្ធដែលអាចប៉ះពាល់ដល់ការនាំចេញរបស់អង់គ្លេស ទោះលោកជ្រើសរើសមិនកំណត់គោលដៅលើចក្រភពអង់គ្លេសដោយផ្ទាល់ក៏ដោយ៕


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm