សារព័ត៌មានទួរគី Hurriyet៖ កិច្ចចរចាសន្តិភាពលើអ៊ុយក្រែន អាចនឹងចាប់ផ្តើម នៅខែមេសា ដល់ឧសភា

2025/01/27 11:04:53 pm        66

សារព័ត៌មានទួរគី Hurriyet បានរាយការណ៍ថា ការពិភាក្សាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន អាចនឹងត្រូវធ្វើឡើង នៅក្នុងខែមេសាដល់ខែឧសភា ដែលអាចមានសក្តានុពល មុនពេលកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ។

លោក Abdulkadir Selvi អ្នកសរសេរអត្ថបទអត្ថាធិប្បាយនយោបាយឲ្យកាសែតគាំទ្ររដ្ឋាភិបាលទួរគី បានសរសេរថា បទឈប់បាញ់ អាចត្រូវបានប្រកាស នៅមុនការចរចា។ លោក Selvi បានបន្ថែមថា៖«ជាដំបូង បទឈប់បាញ់ អាចនឹងត្រូវបានប្រកាស ហើយបន្ទាប់មកកិច្ចចរចាសន្តិភាព នឹងត្រូវចាប់ផ្តើម។ ប្រទេសទួរគី អាចបំពេញបេសកកម្មជាក់លាក់មួយ ខណៈដែលលោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) អាចដើរតួជាអ្នកសម្រុះសម្រួល ខណៈដែលលោក គឺជាមេដឹកនាំតែមួយគត់ ដែលអាចទំនាក់ទំនងទាំងពីរជាមួយ លោក ពូទីន និង វ្ល៉ូឌីមី ហេ្សឡិនស្គី  ហើយឥឡូវនេះ កំពុងទំនាក់ទំនងជាមួយ លោក ត្រាំ ផងដែរ។ 

លោក Selvi បានសរសេរថា លោកអឺដូហ្កាន់ បានរំលឹកថា ការពិភាក្សាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន ត្រូវបានធ្វើឡើង នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងឆ្នាំ ២០២២។ ប៉ុន្តែនៅពេលដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានស្វែងរកសង្រ្គាម នោះគ្មានកិច្ចព្រមព្រៀងណាមួយ ត្រូវបានសម្រេចនោះទេ»។ អ្នកសរសេរអត្ថបទទួរគីរូបនេះ បានសន្និដ្ឋានថា៖«បច្ចុប្បន្មនេះ មានលោក ត្រាំ និង លោក ពូទីន ដែលចង់បានសន្តិភាព។ ចំណែកលោក ហ្សេឡិនស្គី ដែលលែងមានការគាំទ្រពីសហរដ្ឋអាមេរិក គ្មានឱកាស ដើម្បីគេចចេញពីតុចរចាទេ។ ។

ប្រមុខការទូតរបស់ប្រទេសទួរគី លោក Hakan Fidan បានអះអាងកាលពីសប្តាហ៍មុនថា ជម្លោះនៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ ដោយបានបន្ថែមថា ទីក្រុងអង់ការ៉ា បានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង ឆ្ពោះទៅរកការដោះស្រាយបញ្ហានេះ។

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        25
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        25
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        240

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm