ប្រធានាធិបតី​អាមេរិក Joe Biden ផ្តល់​កិត្តិយស​ជួប​ជាមួយ​ជើងឯក NBA, Milwaukee Bucks នៅ​សេត​វិមាន​

2021/11/10 09:24:11 pm        93

​​បាល់បោះ៖ ​ប្រធានាធិបតី​អាមេរិក​លោក Joe Biden បានផ្តល់​កិត្តិយស​ជួប​ស្វាគមន៍​ក្រុម​ជើងឯក NBA រដូវ​កាល​មុន Milwaukee Bucks នៅ​សេត​វិមាន​។ ​​លោក Joe Biden បាន​និ​យា​កោតសរសើរ​ក្រុម​បាល់បោះ Milwaukee Bucks ថា​ មិន​ត្រឹម​បង្កើតបាន​សមិទ្ធផល​លើ​វិស័យ​កីឡា​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ជោគជ័យ​ក្នុង​ការជួយ​ផ្សព្វផ្សាយ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ផងដែរ​។

​ប្រធានាធិបតី​ក្នុង​តំណែង​របស់​សហរដ្ឋអាមេរិក ជារឿយៗ​ផ្តល់​កិត្តិយស​ដល់​ក្រុម​ជើងឯក​លី​គ​កីឡា​ធំៗ​ប្រចាំ​ប្រទេស និង​ជើងឯក​កីឡា​មហាវិទ្យាល័យ​មួយចំនួន​នៅ​សេត​វិមាន ដែលជា​ធម្មតា​ជា​កិច្ច​ការដែល​មិន​ប្រកាន់​បក្សពួកជាមួយនឹង​ការអបអរសាទរ ការថតរូប​រួមគ្នា និង​ពិធីជប់លៀង​ជាដើម​។​ ​ប៉ុន្តែ​ការជួប​ស្វាគមន៍​ជ័យលាភី​កីឡា​បែបនេះ​មិនសូវ​រលូន​ឡើយ​អំឡុងពេល​លោក Donald Trump កាន់តំណែង​ជា​ប្រធានាធិបតី ខណៈ​អត្ត​ព​លិ​ក​ជាច្រើន​បាន​យក​បញ្ហា​ជាមួយនឹង​គោលនយោបាយ​របស់ Trump ស្របពេល​លោក Trump វិញ​មិនបាន​ទទួលយក​ការរិះគន់​ពី​អត្ត​ព​លិ​ក ឬ​ការបញ្ចេញមតិ​នយោបាយ​របស់​ពួកគេ​នៅលើ​ទីលាន​នោះទេ​។​

​សូមបញ្ជាក់ថា ​ក្រុម​បាល់បោះ Milwaukee Bucks គឺជា​ជើងឯក​ការប្រកួត​ក្របខណ្ឌ NBA រដូវ​កាល ២០២០-២០២១ កន្លងទៅ​ក្រោយ​យកឈ្នះ Phoenix Suns ៤-២ ក្នុង Series ៧ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​លើក​ពាន NBA ជា​លើកដំបូង​ក្នុង​រយៈពេល ៥០ឆ្នាំ ​និង​ជា​លើក​ទី២ ប៉ុណ្ណោះ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        277
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        342

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm