ជនប៉ាឡេស្ទីនជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងជើងហ្កាហ្សា និយាយថា ពួកគេដូចបានកើតម្តងទៀត

2025/01/28 01:41:43 am        54

ជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ បានធ្វើដំណើរតាមផ្លូវធំឆ្ពោះទៅកាន់តំបន់ភាគខាងជើងហ្កាហ្សានាថ្ងៃចន្ទនេះ ពេលដែលអ៊ីស្រាអែលបើកផ្លូវបិទ ក្រោយក្រុមជីវពលហាម៉ាស់ ព្រមប្រគល់ចំណាប់ថ្នូរស្រីអ៊ីស្រាអែល Arbel Yehud និងចំណាប់ថ្នូរ ២នាក់ផ្សេងទៀត ។

អ្នកស្រី Umm ដូចគ្នានឹងពលរដ្ឋហ្កាហ្សាជម្លៀសខ្លួនផ្សេងទៀត ធ្វើដំណើរទៅកាន់តំបន់ភាគខាងជើងហ្កាហ្សាតាមផ្លូវធំ Wadi និយាយថា វាប្រៀបបាននឹងគាត់កើតម្តងទៀតដែរ ហើយពួកយើងទទួលបានជ័យជំនះម្តងទៀតហើយ ។

ក្រោមលក្ខខណ្ឌបទឈប់បាញ់ អ្នកស្រុកនៅតំបន់ភាគខាងជើងហ្កាហ្សា ត្រូវវិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញកាលពីចុងសប្តាហ៍នេះ ប៉ុន្តែអ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស់ បានបំពានកិច្ចព្រមព្រៀង ដោយពុំបានដោះលែងចំណាប់ថ្នូរ Yehud ហើយពួកគេនឹងបន្តបិទច្រកឆ្លងកាត់ដដែល ។

កាលពីល្ងាចថ្ងៃអាទិត្យ ក្រុមអ្នកសម្របសម្រួលកាតា និយាយថា ក្រុមហាម៉ាស់ យល់ព្រមដោះលែងចំណាប់ថ្នូរ Yehud និងចំណាប់ថ្នូរ ២នាក់ផ្សេងទៀត មុនថ្ងៃសុក្រ ទី ៣១ ខែមករា ហើយអ៊ីស្រាអែលនឹងអនុញ្ញាតឲ្យជនប៉ាឡេស្ទីនវិលត្រឡប់ទៅកាន់តំបន់ភាគខាងជើងហ្កាហ្សាវិញ ដោយចាប់ផ្តើមពីព្រឹកថ្ងៃចន្ទនេះតទៅ ។

ចំណាត់ការរៀបចំឡើងដោយក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីបនេះដែរ នឹងអនុញ្ញាតឲ្យជនប៉ាឡេស្ទីនប្រហែល ៦៥ម៉ឺននាក់ នៅតំបន់ភាគកណ្តាល និងភាគខាងត្បូងហ្កាហ្សាស្រ្ទីប វិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញនៅភាគខាងជើង ដែលភាគច្រើននៃតំបន់មួយនេះ រងការបំផ្លិចបំផ្លាញគ្មានសេសសល់ដោយសារសង្រ្គាមរយៈពេល ១៥ខែ ពេលដែលអ៊ីស្រាអែល បើកការវាយប្រហារតាមច្រកអាកាស និងជើងគោក ។ 

យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៤៧.០០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm