បាល់ទាត់៖ ខ្សែបំរើស្លាបសញ្ជាតិស៊ែប Filip Stevanovic នឹងផ្ទេរមកកាន់ក្លិបអង់គ្លេស Manchester City នៅខែមករាខាងមុខ នេះបើតាមការលើកឡើងរបស់ក្លិប Partizan Belgrade។ ក្លិបបាល់ទាត់ស៊ែបបានប្រកាសថា ការផ្ទេររបស់ Stevanovic ទៅកាន់ Manchester City បានឈានដល់កិច្ចព្រមព្រៀងហើយនៅខែមករា ឆ្នាំ២០២១ ខាងមុខ តែមិនមានការបញ្ជាក់ឡើយពីក្លិបអង់គ្លេស។
កីឡាករវ័យ ១៨ឆ្នាំ Stevanovic រកបាន ១២គ្រាប់ក្នុង ៥៤ប្រកួតអោយ Partizan Belgrade តាំងចូលលេងដំបូងនៅខែធ្នូ ឆ្នាំ២០១៨។ ការតស៊ូរបស់ Stevanovic បានជោគជ័យនៅរដូវកាល ២០១៩–២០២០ នៅពេលមានតំណែងច្បាស់លាស់ជាមួយក្លិបដោយរកបាន ៩គ្រាប់ និងនាំក្រុមបានបង្ហាញខ្លួននៅក្របខណ្ឌ Europa League៕
អត្ថបទ៖នាង សុភាវុធ