សកម្មជន​សិទ្ធិមនុស្ស Malala Yousafzai ប្រកាស​ពិធី​រៀប​អាពាហ៍ពិពាហ៍

2021/11/10 03:01:00 pm        609

​ប៉ា​គី​ស្ថាន៖ ម្ចាស់​ជ័យលាភី​ពានរង្វាន់​ណូបែល និង​ជា​សកម្មជន​ផ្នែក​អប់រំ នាង Malala Yousafzai បាន​ប្រកាស​ពិធី​រៀប​អាពាហ៍ពិពាហ៍របស់​នាង​នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​អង្គារ​។ ​អ្នកធ្វើ​យុទ្ធនាការ​សិទ្ធិមនុស្ស​ជនជាតិ​ប៉ា​គី​ស្ថាន​វ័យ ​២៤​ឆ្នាំ​ដែល​ត្រូវ​បាន​ក្រុម​តា​លី​បង់​បាញ់​ដោយសារតែ​ហាន​ចេញមុខ​ទាមទារ​ឲ្យ​ក្រុម​តា​លី​បង់ ​អនុញ្ញាត​ឲ្យ​ក្មេង​ស្រី​មានឱកាស​ទទួល​បាន​កា​រ​សិក្សានា​ពេល​កន្លងមក​នោះ បាន​បង្ហោះ​រូបភាព​នៅ​លើ​បណ្ដាញ​សង្គម Twitter និង Instagram អំពី​ពិ​ធី​អាពាហ៍ពិពាហ៍​របស់​នាង​កាលពី​ថ្ងៃ​អង្គារ​ជាមួយ​ប្ដី​របស់​នាង​គឺ​លោក Asser Malik និង​ក្រុម​គ្រួសារ​របស់​នាង​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​តូចតាច​។

នាង Malala បាន​សរសេរ​ថា ថ្ងៃនេះ​ជា​ពេលវេលា​ដ៏​មានន័យ​សម្រាប់​ជីវិត​របស់​នាង​។ លោក Asser and នាង​បាន​រៀបការ​ចាប់​ដៃ​គ្នា​ជា​គូរ​ជីវិត។ យើង​បាន​រៀប​ចំ​ពិធី​តូច​តា​ចនៅផ្ទះ​នៅ​ក្នុង​ទីក្រុង Birmingham ចក្រភព​អង់គ្លេស​ជាមួយ​ក្រុម​គ្រួសារ​របស់​យើង។ សូម​ជូនពរ​ពួក​យើង​ផង។​ យើង​រីករាយ​នឹង​ដើរ​កាន់​ដៃ​គ្នា​ឆ្ពោះ​ទៅ​មុខ​។​ ​គួរ​រម្លឹក​ថា នាង Yousafzai ត្រូវ​បាន​ក្លាយ​ជា​គោលដៅ​របស់​ក្រុម​តា​លី​បង់ ​ដោយសារតែ​ការ​ទាមទារ​ឥត​ឈប់ឈរ​របស់​នាង​ចំពោះ​ក្រុម​តា​លី​បង់ ​ដែល​បាន​ហាម​មិន​ឲ្យ​ក្មេង​ស្រី​មានឱកាស​ទទួល​បាន​កា​រ​សិក្សា​។

នាង​ត្រូវ​បាន​ក្រុម​នេះ​បាញ់​ ខណៈ​ត្រឡប់​មកពី​សាលារៀន​នៅ​ក្នុង​តំបន់​ជ្រលង​ភ្នំ Swat Valley របស់​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ឆ្នាំ២០១២​​។ នាង​បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Birmingham របស់​ចក្រភព​អង់គ្លេស​ដើម្បី​ព្យាបាល​ ដែល​រួម​ដំណើរ​ជាមួយ​គ្រួសារ​របស់​នាង។ ក្នុង​ពេល​មិនយូរប៉ុន្មាន នាង​បាន​វិលត្រឡប់​ទៅ​សាលារៀន​វិញ ប៉ុន្តែ​នាង​នៅតែ​បន្ត​យុទ្ធនា​ការ​ទាមទារ​សិទ្ធិ​ទទួល​បាន​ការអប់រំ​ សម្រាប់​ក្មេង​ស្រី​ដទៃ​ទៀត។ នាង​បាន​បញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ Oxford នៅ​ចក្រភព​អង់គ្លេស​កាលពី​ខែ​មិថុនា ​ឆ្នាំ២០២០​​ កន្លង​ទៅ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm