ប្រធានាធិបតីកេនយ៉ាប្រកាសកិច្ចប្រជុំបន្ទាន់របស់ប្លុកប្រទេសអាហ្វ្រិកខាងកើតជុំវិញសង្រ្គាមនៅកុងហ្គោ

2025/01/28 02:05:52 am        50

ប្រធានាធិបតីកេនយ៉ាលោក William Ruto កាលពីថ្ងៃអាទិត្យ បានជំរុញប្រធានាធិបតីរ៉្វាន់ដា និងកុងហ្គោឲ្យគោរពការអំពាវនាវសន្តិភាព ។

លោកនិយាយថា ក្រុមមេដឹកនាំប្លុកសហគមន៍អាហ្វ្រិកខាងកើត(EAC) បានឯកភាពគ្នា រៀបចំកិច្ចប្រជុំកំពូលវិសាមញ្ញ ដើម្បីលើកឡើងពីជម្លោះបច្ចុប្បន្ននៅតំបន់ភាគខាងកើតកុងហ្គោ ។

ក្រុមចលនាឧទ្ទាម ២៣ឧសភា(M23)ដែលត្រូវបានគេរាយការណ៍ថាគាំទ្រដោយរ៉្វាន់ដា បានរុលទៅមុខយ៉ាងលឿនក្នុងខែនេះ នៅតំបន់ព្រំដែនភាគខាងកើត និងជាតំបន់សម្បូរធនធានរ៉ែរបស់កុងហ្គោ ធ្វើឲ្យកើតមានក្តីបារម្ភថា ការប្រយុទ្ធគ្នាអាចនឹងក្លាយជាសង្រ្គាមក្នុងតំបន់ ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរ៉្វាន់ដា បានច្រានចោលការចោទប្រកាន់របស់អង្គការសហប្រជាជាតិ(UN) និងប្រទេសផ្សេងទៀតថា ពួកគេគាំទ្រក្រុមឧទ្ទាម M23 ។

ក្រុមមេដឹកនាំ EAC ប្រឈមការងារលំបាកធំ ក្នុងការលើកឡើងពីជម្លោះនៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។

ថ្វីត្បិតមានកិច្ចប្រជុំកំពូលជាច្រើន និងបណ្តើមគំនិតសន្តិភាពយ៉ាងណាក្តី កិច្ចខិតខំរបស់ពួកគេ តែងតែរងការរិះគន់ឥតឈប់ឈរ សម្រាប់កង្វះខាតប្រសិទ្ធិភាព និងការខកខាតបង្កើតដំណោះស្រាយយូរអង្វែង ។

រយៈពេល ៣ឆ្នាំនៃការបះបោររបស់ពួកគេ ក្រុមឧទ្ទាម M23 បច្ចុប្បន្នបានគ្រប់គ្រងដែនដីកុងហ្គោកាន់ច្រើនជាងពេលមុន ហើយពួកគេសន្យាថា នឹងដណ្តើមគ្រប់គ្រងឲ្យបានទីក្រុង Goma ដែលជារដ្ឋធានីខេត្ត North Kivu និងជាទីក្រុងមានពលរដ្ឋរស់នៅប្រហែលជាង ១លាននាក់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm