អង្គការក្រៅរដ្ឋាភិបាល Sea Punks របស់អាល្លឺម៉ង់ និយាយកាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍ ១៧នាក់ ត្រូវបានជួយសង្រ្គោះ ខណៈក្មេង ២នាក់ បានស្លាប់ ក្រោយហេតុការណ៍លិចទូកក្នុងសមុទ្រមេឌីទែរ៉ាណេ ។
អង្គការ Sea Punks និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការសង្រ្គោះ បានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ នៅតំបន់រុករក និងជួយសង្រ្គោះម៉ាស់តា ។
ក្មេងម្នាក់ ត្រូវបានរកឃើញស្លាប់ ខណៈក្រុមគ្រូពេទ្យអង្គការ Sea Punks ចុះប្រតិបត្តិការសង្រ្គោះបេះដូងក្មេង ២នាក់ទៀត សង្រ្គោះជីវិតបានក្មេងម្នាក់ តែក្មេងម្នាក់ទៀត បានស្លាប់ ។
ឧទ្ធម្ភាគចក្រសង្រ្គោះម៉ាល់តា បានជម្លៀសស្រ្តីមានផ្ទៃពាក្យម្នាក់ និងបុរសរងរបួសធ្ងន់ធ្ងរម្នាក់ ខណៈនាវាឆ្មាំសមុទ្រអ៊ីតាលី ទទួលយកអ្នករស់រាន ១៥នាក់ និងសាកសពក្មេង ២នាក់ ។
អ្នករស់រាន និយាយប្រាប់ក្រុមជួយសង្រ្គោះថា ទូករបស់ពួកគេ ពេលចេញដំណើរមានមនុស្ស ២១នាក់ ហើយអង្គការ Sea Punks និយាយថា មនុស្ស ២នាក់ កំពុងបាត់ខ្លួន ៕