ទាហាននីហ្សេរីយ៉ាយ៉ាងតិច ២២នាក់ ត្រូវបានសម្លាប់ ខណៈក្រុមបះបោរទប់ទល់ការវាយលុករបស់យោធា

2025/01/28 02:58:33 am        111


អ្នកនាំពាក្យកងទ័ព លោក Edward Buba បាននិយាយថា យ៉ាងហោចណាស់ទាហាន 22នាក់ ត្រូវបានបានសម្លាប់ និងជាច្រើននាក់ទៀត បានរងរបួស នៅភាគឦសានប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីក្រុមបះបោរបានដាក់ពង្រាយឧបករណ៍បំផ្ទុះ និងគ្រាប់បែកអត្តឃាត ដើម្បីរារាំងការវាយប្រហារដោយយោធា។

យោធានីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃអាទិត្យ (ទី២៦ ខែមករា) បានឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារកាលពី ១០ថ្ងៃមុន ប្រឆាំងនឹងពួកបះបោរនៅភាគឦសាន ហើយបានសម្លាប់ពួកសកម្មប្រយុទ្ធជាង ៧០នាក់ ក្នុងនោះមានរួមទាំងមេបញ្ជាការ ៣រូបផងដែរ។ ហើយលោក Buba បានប្រាប់បន្ថែមថា កងកម្លាំងរដ្ឋាភិបាល ក៏បានបាញ់ទម្លាក់យានដ្រូនដែលប្រើប្រាស់ដោយពួកបះបោរផងដែរ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ Boko Haram និងខេត្តអាហ្រ្វិកខាងលិចរបស់រដ្ឋឥស្លាម (ISWAP) បានប្រតិបត្តិការជាចម្បងនៅក្នុងរដ្ឋ Borno ដោយផ្តោតលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល ជាការបះបោរដែលបានសម្លាប់មនុស្ស និងបង្ខំឲ្យមានជនភៀសខ្លួនរាប់ម៉ឺននាក់។

យោងតាមប្រភពសន្តិសុខ និងអ្នកស្រុកក្នុងតំបន់ បានឲ្យដឹងថា កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ជនសង្ស័យជាក្រុមបះបោរឥស្លាមនិយម បានសម្លាប់ទាហាននីហ្សេរីយ៉ាយ៉ាងតិច ២០នាក់ ក្នុងនោះរួមទាំងមេបញ្ជាការម្នាក់ផងដែរ អំឡុងមានការវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែង នៅក្នុងទីក្រុងដាច់ស្រយាលមួយរបស់រដ្ឋ Borno។

អំពើបះបោររបស់ក្រុមឥស្លាមនិយម បានញាំញីនៅភាគឦសាននៃប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ទ្វីបអាហ្រ្វិកអស់រយៈពេល ១៦ឆ្នាំមកហើយ ខណៈដែលអំពើចាប់ជំរិត និងឆក់ប្លន់ កំពុងកើតមាននៅភាគពាយព្យ ហើយអំពើហិង្សារបស់ក្រុមអន្ធពាល និងក្រុមបំបែកខ្លួន គឺជារឿងកើតមានឡើងធម្មតា នៅភាគអាគ្នេយ៍៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm