គឹតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ សម្រេចបាន ៦៥.៥៥% ដោយគ្រោងបញ្ចប់នៅ ខែមិថុនា ឆ្នាំ២០២៦។
សូមជម្រាបថា ការងារអនុវត្តន៍បានរួមមាន៖ ក. អាងទឹក (អាងទឹកពង្រ បញ្ចប់១០០%, អាងទឹកវាំងហែងបញ្ចប់ ១០០%, អាងទឹកកន្សែង ៩៩%), ខ. ប្រពន្ធ័ប្រឡាយខ្នាតធំ (MC1-1=៣,២២គម អនុវត្តបាន៩៩%, MC1-2=៣២,៣៩គម អនុវត្តបាន៨៥%, MC2=១៦,៤២គម= ៩៥.០៤%, MC3-1=២៨,៣៥គម= ៣៨%, MC3-2=៧,២២គម= ៩៨.០៥%,សំណងសិល្បៈការ្យ បានសាងសង់បញ្ចប់ ចំនួន ១៣៤សំណង់ និងកំពុងដំណើរការសាងសង់ចំនួន១០សំណង់ ក្នុងចំណោមសំណង់សិល្បការ្យសរុប ២១៣)។
គួរបញ្ជាក់ថា នៅពេលសាងសង់រួចប្រព័ន្ធធារាសាស្ត្រនេះ នឹងអាចជួយស្រោចស្រពស្រូវវស្សា បានចំនួន ២៨ ៣៦៤ហិកតា និងស្រូវប្រាំង បានចំនួន ១៣ ៨២៧ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ ចំនួន ១២ នៃស្រុកអូរជ្រៅ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។









