អ្នករួចជីវិតក្នុងការរំដោះពីរបបណាហ្ស៊ី ព្រមានពីកំណើនប្រឆាំងជនជាតិជ្វីហ្វ ក្នុងខួបលើកទី៨០

2025/01/28 05:10:24 pm        97

អ្នករស់រានមានជីវិតក្នុងព្រឹត្តិការណ៍សង្រ្គាមលោកលើកទីពីរនៅជំរំ អូស្វីច (Auschwitz) បានព្រមានកាលពីថ្ងៃចន្ទ (២៧ មករា) ពីគ្រោះថ្នាក់នៃការកើនឡើងនូវទំនោរប្រឆាំងជនជាតិជ្វីហ្វ ខណៈពួកគេបានប្រារព្ធខួបលើកទី៨០ នៃការរំដោះជំរំមរណៈរបស់ពួកណាហ្ស៊ីអាល្លឺម៉ង់ ដោយកងទ័ពសូវៀតនៅក្នុងការជួបជុំចុងក្រោយមួយក្នុងចំណោមអ្នកដែលជួបប្រទះនឹងហេតុការណ៍ដ៏រន្ធត់នោះ។

ពិធីនៅទីតាំងជំរំដែលរបបណាហ្ស៊ីអាល្លឺម៉ង់បានបង្កើតឡើងនៅដែនដីកាន់កាប់ប៉ូឡូញ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរដើម្បីសម្លាប់ជនជាតិជ្វីហ្វនៅអឺរ៉ុបក្នុងទ្រង់ទ្រាយធំនោះ ត្រូវបានចូលរួមដោយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ព្រះហាក្សត្រ Charles របស់ចក្រភពអង់គ្លេស ប្រធានាធិបតីបារាំង លោក Emmanuel Macron ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda និងមេដឹកនាំជាច្រើនរូបទៀត។

មេដឹកនាំទាំងនោះមិនបានថ្លែងសុន្ទរកថាទេ ប៉ុន្តែបានស្តាប់ការលើកឡើងរបស់អ្នករងទុក្ខលំបាក និងបានឃើញផ្ទាល់ភ្នែកនូវអំពើឃោរឃៅដ៏ធំបំផុតរបស់មនុស្សជាតិ។ អ៊ីស្រាអែល ដែលបង្កើតឡើងដោយជនជាតិជ្វីហ្វក្នុងស្រមោលនៃការសម្លាប់រង្គាលនោះ បានបញ្ជូនរដ្ឋមន្ត្រីក្រសួងអប់រំ លោក Yoav Kisch ឱ្យចូលរួម។

អ្នករួចជីវិតពីការសម្លាប់រង្គាលជនជាតិជ្វីហ្វ បាននិយាយថាការប្រឆាំងជនជាតិជ្វីហ្វដែលជាចំណុចកណ្ដាលនៃរបបណាហ្ស៊ី បានកើនឡើងជាថ្មី។ ឧប្បត្តិហេតុប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងមួយផ្នែក រួមជាមួយនឹងការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងតំបន់ជាច្រើននៃទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអូស្ត្រាលី ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា ដែនដីប៉ាឡេស្ទីន បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        77
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        63
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm