អាជ្ញាធរ​ខេត្តកំពង់ចាម​ និងខេត្តព្រៃវែង បន្តចុះអន្តរាគមន៍បូមទឹកទាំងយប់​ ដើម្បីជួយសង្គ្រោះស្រូវប្រាំង

2025/01/28 06:20:18 pm        204

អាជ្ញាធរ​ខេត្តព្រៃវែង និងអាជ្ញាធរខេត្តកំពង់ចាម បានសហការគ្នាបន្តចុះអន្តរាគមន៍បូមទឹក​ ជួយ​សង្គ្រោះ​ស្រូវ​ប្រាំង​របស់ប្រជាកសិករពីស្ថានីយ៍បូមទឹកទី១ គម្រោងអភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោច​ស្រព​វៃកូ​ ជំហាន២ ដែលស្ថិតនៅក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បី​ស្រោច​ស្រព​ដំណាំ​ស្រូវ​របស់ប្រជាកសិករក្នុងភូមិសាស្ត្រខេត្តព្រៃវែង។

នៅរសៀល​ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង​ ដឹក​នាំ​មន្ត្រី​ជំនាញ​ សហការ​ជាមួយអាជ្ញាធរ​ខេត្តកំពង់ចាម​ ចុះពិនិត្យ​តាមប្រព័ន្ធ​ស្រោច​ស្រព​ដែល​ចាក់​ភ្ជាប់​ពី​ទន្លេតូច​ ក្នុងស្រុកកោះសូទិន​ឆ្ពោះទៅខេត្តព្រៃវែង​។ បើតាមការបញ្ជាក់​មន្ត្រី​នៃ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុនិយមខេត្តព្រៃវែង បានឲ្យដឹងថា ការជួយសង្រ្គោះ​ស្រូវ​ប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រឈម​នឹងបញ្ហាខ្វះខាតទឹកស្រោចស្រពនៅពេលនេះ​ មានចំនួន៨,៨៩១ហិកតា ស្មើ​នឹង​ស្រុក​ចំនួ​ន៣ ក្នុងមានស្រុកស្វាយអន្ទរ មានចំនួន៤ឃុំ ស្រុកកំចាយមារ មានចំនួន ៤ឃុំ និង​ស្រុក​មេសាង មានចំនួន៨ ឃុំ ក្នុងខេត្តព្រៃវែង។

សូមបញ្ជាក់ថាការបន្តចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនេះ អាជ្ញាធរ​ខេត្ត​កំពង់ចាម​ បានចាប់ផ្ដើមបើកទ្វារទឹក​ និងបូមទឹករហូតមក​ អាជ្ញាធរ​ខេត្តទាំងពីរ​នៅ​តែ​បន្ត​រក​វិធី​សាស្ត្រ​ មធ្យោបាយ​បូមទឹកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋជាបន្តទៀត ធ្វើយ៉ាងណា​ដើម្បី​ជួយ​សង្គ្រោះ​ស្រូវប្រាំង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm