ប្រទេសព័រទុយហ្គាល់ កាលពីថ្ងៃចន្ទ បាននិយាយថា បានត្រៀមជាស្រេចដើម្បីឈានឆ្ពោះទៅរកការបង្កើនតាមផែនការរបស់ខ្លួនក្នុងការចំណាយលើវិស័យការពារជាតិ ក្នុងចំណោមកម្រិតទាបបំផុតនៅក្នុងសម្ព័ន្ធយោធាណាតូ ដើម្បីបំពេញតាមកម្រិតអប្បបរមា២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់សម្ព័ន្ធយោធានេះ នៅមុនឆ្នាំ២០២៩។

ប៉ុន្តែប្រទេសអេស្បាញនៅជិតខាង ដែលនៅទាបបំផុតនៃការចំណាយលើវិស័យការពារជាតិរបស់សមាជិកសម្ព័ន្ធយោធាណាតូ បានបដិសេធចំពោះថវិកា លើការកំណត់ពេលរបស់ខ្លួនក្នុងការឈានដល់កម្រិតពីរភាគរយនៅឆ្នាំ២០២៩ អំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រមុខសម្ព័ន្ធយោធាណាតូ លោក Mark Rutte ។

ការប្រកាសរបស់ប្រទេសព័រទុយហ្គាល់ បានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់ចូលកាន់តំណែងវិញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដែលតែងតែរិះគន់សមាជិកសហភាពអឺរ៉ុបរបស់សម្ព័ន្ធយោធានេះ ចំពោះការមិនបានវិនិយោគឲ្យគ្រប់គ្រាន់ក្នុងវិស័យយោធា របស់ពួកគេ។
កាលពីពេលកន្លងទៅ គណបក្សសាធារណរដ្ឋ បានចោទជាសំណួរថាតើសហរដ្ឋអាមេរិកនឹងការពារសមាជិកណាតូដែលពុំបានបំពេញតាមកម្រិតនៃការចំណាយឬយ៉ាងណា ដែលលោកបាននិយាយកាលពីពេលថ្មីៗនេះថា គួរតែត្រូវបានបង្កើនដល់៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។
បន្ទាប់ពីជំនួបកាលពីថ្ងៃចន្ទជាមួយ លោក Rutte ក្នុងទីក្រុង Lisbon នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Luis Montenegro បាននិយាយថា ប្រទេសរបស់លោក បានត្រៀមជាស្រេចក្នុងការឈានឆ្ពោះទៅរកពេលវេលាបន្ថែមទៀតសម្រាប់គន្លងនៃការវិនិយោគនៅក្នុងតំបន់។
លោក Rutte បាននិយាយថា លោកស្វាគមន៍ចំពោះការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្រទេសព័រទុយហ្គាល់។