ប្រទេសដាណឺម៉ាក បាននិយាយកាលពីថ្ងៃចន្ទ ទី២៧ ខែមករា ថា ខ្លួននឹងចំណាយប្រាក់ ២,០៥ ពាន់លានដុល្លារ ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់អាក់ទិក បន្ទាប់ពីមានការចាប់អារម្មណ៍ជាថ្មីដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងដែនដីហ្គ្រីនលែន ជាដែនដីរបស់ដាណឺម៉ាក ពាក់កណ្តាលស្វយ័ត ។

ក្នុងខែនេះ លោក Trump បាននិយាយថាដែនដី Greenland មានសារៈសំខាន់ចំពោះសន្តិសុខរបស់សហរដ្ឋអាមេរិក ហើយប្រទេសដាណឺម៉ាក ត្រូវតែបោះបង់ការគ្រប់គ្រងនៅកោះ Arctic ដ៏សំខាន់ជាយុទ្ធសាស្ត្រ។

បន្ទាប់ពីការកាត់បន្ថយការចំណាយលើវិស័យការពារជាតិអស់រយៈពេលជាងមួយទសវត្សរ៍មក កាលពីឆ្នាំមុន ប្រទេសដាណឺម៉ាក បានបែងចែកថវិកា២៦ពាន់លានដុល្លារ សម្រាប់យោធារបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំ ដែលផ្នែកមួយត្រូវបានបែងចែកទៅកាន់តំបន់អាក់ទិក។
ប្រទេសដាណឺម៉ាក ខណៈទទួលខុសត្រូវសន្តិសុខ និងការការពារដែនដីហ្គ្រីនលែន បានកំណត់សមត្ថភាពយោធានៅលើកោះដ៏ធំល្វឹងល្វើយមួយនេះ ដែលត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាចន្លោះខ្មៅសន្តិសុខ។
យោធារបស់សហរដ្ឋអាមេរិក មានវត្តមានអចិន្ត្រៃយ៍នៅឯមូលដ្ឋានអាកាស Pituffik នៅភាគពាយ័ព្យ ដែនដីGreenland ជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រព័ន្ធព្រមានមីស៊ីលបាលីស្តីករបស់ខ្លួន ខណៈផ្លូវជិតបំផុតពីអឺរ៉ុបទៅអាមេរិកខាងជើង ឆ្លងកាត់តាមកោះនេះ។