ប្រជាជនប្រទេសស៊ែប៊ីរាប់ពាន់នាក់ បានចេញតវ៉ារហូតដល់ពេលយប់កាលពីថ្ងៃទី២៧ ខែមករា ដោយបានបិទផ្លូវធំទៅកាន់ផ្លូវហាយវ៉េ ក្នុងរដ្ឋធានីបែលក្រាដ(Belgrade) ទាមទារឱ្យមានការទទួលខុសត្រូវចំពោះការបាក់រលំដំបូលនៅស្ថានីយរថភ្លើងកាលពីឆ្នាំមុន បណ្តាលឲ្យមនុស្ស១៥នាក់ស្លាប់។

ក្រុមអ្នកតវ៉ា បានផ្លុំកញ្ចែ និងបើកភ្លើងបំភ្លឺក្នុងការតវ៉ាដោយប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេនៅក្នុងការបិទផ្លូវ ដែលមានរយៈពេល២៤ម៉ោង។

ក្រុមបាតុករនិយាយថា អំពើពុករលួយ បក្ខពួកនិយម និងការងារសំណង់មិនសមស្រប នៅពីក្រោយមហន្តរាយនៅស្ថានីយ៍រថភ្លើង ក្នុងទីក្រុង Novi Sad ភាគខាងជើងកាលពីខែវិច្ឆិកា ឆ្នាំមុន ហើយចង់ឱ្យមានការចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានឆាប់រហ័ស លើអ្នកទាំងឡាយណាដែលត្រូវបានរកឃើញថាស្ថិតក្នុងការទទួលខុសត្រូវ។
រដ្ឋាភិបាល បានច្រានចោលការដាក់កំហុសចំពោះឧបទ្ទវហេតុ បណ្តាលឲ្យមានមនុស្សស្លាប់នេះ។